អគ្គិភ័យបានលេបត្របាក់ម៉ូតូ២គ្រឿង ផ្អើលទាំងព្រឹកព្រលឹម នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះម៉ូតូអស់២គ្រឿងទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជួយបាញ់ទឹកពន្លត់ទាន់ពេលវេលាមិនឱ្យរាលដាល់ដល់ផ្ទះអ្នកជិតខាងឡើយ ហេតុការណ៍បានកើតឡើងនៅវេលាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុទីតាំងខាងលើ មិនមានម្ចាស់ផ្ទះនៅនោះ គឺមានតែបន្ទប់អ្នកជួល ម៉ូតូ២គ្រឿង និងម៉ាស៊ីនបូបទឹក ទុកចោលនៅកន្លែងកើតហេតុ ភ្លាមនោះដោយសារតែសង្ស័យ ម៉ាស៊ីនបូបទឹកនោះមិនដកខ្សែភ្លើងចេញ ទើបបណ្តាលអោយឆ្លងភ្លើង បង្កអោយមានការឆាបឆេះតែម្តង បង្កអោយមានផ្សែងខ្មួលខ្មាញយ៉ាងខ្លាំង តែសំណាងល្អត្រូវបានប្រជាពលរដ្ឋសហការគ្នា នាំគ្នាបាញ់ទឹកពន្លត់ទាន់ពេលវវេលា។

ទោះយ៉ាងណាហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានត្រៀមជួយអន្តគមន៍ទប់ស្កាត់ផងដែរ។ ជាលទ្ធផលទំហំនៃការខូចខាតរួមមានម៉ូតូ២គ្រឿង និងម៉ាស៊ីនបូបទឹក១ និងសម្ភារៈមួយចំនួនតូច៕ បក្សីចាំក្រុង

អត្ថបទដែលជាប់ទាក់ទង