រត់តាក់ស៊ីរកម៉ូយជិះមិនសូវបាន បែកគំនិតរកសុីគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន បានគ្រឿងញៀនជាង១គីឡូក្រាម

តាកែវ៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ ទទួល​ផែន​យុត្តិធម៌ បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿង​បាន​ជិត១គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់។ ហេតុការណ៍កើតឡើងកាលពី​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះជួល១កន្លែង ស្ថិតនៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

ប្រតិបត្តិការ​នេះ គឺមាន​ការសម្របសម្រួល​នីតិវិធី​ដោយ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ រស់ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ៤៥ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​បច្ចុប្បន្ន​នៅផ្ទះ​ជួល ស្ថិតនៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ។

រួម​នឹង​វត្ថុតាង​មួយចំនួន រួមមាន ទូរស័ព្ទ iPhone ១គ្រឿង ទូរស័ព្ទ​អ៊ិន​ចុច​ពិល និង​ម្សៅ​ក្រាម​ស​ថ្លា ជា​ប្រភេទ​ម៉ា​ទឹកកក ទម្ងន់៧៧១.៤១ក្រាម។

ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ នៃ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប៕

អត្ថបទដែលជាប់ទាក់ទង