ពលករខ្មែរ៣នាក់ ចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ ត្រូវសមត្ថកិច្ចថៃចាប់បានម្នាក់ និងពីរនាក់ ទៀតរត់រួច

ឧត្តរមានជ័យ៖ ទៀតហើយ នៅព្រឹកថ្ងៃទី១១ ខែវិច្ចិការ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋបានរាយការណ៍មកថា សមត្ថកិច្ចថៃចាប់ខ្លួនពលករខ្មែរទៀតហើយ ការចាប់នេះបានធ្វើជាបន្តរបន្ទាប់ជាច្រើនឆ្នាំមកហើយ ដោយល្បីថា លោក គង់ សុខាន់មេបញ្ជាការនគបាលវរៈការពារព្រំដែនគោក៧០២ បើកភ្លើងខៀវ ឱ្យមេឧក្រិដ្ឋកម្មឈើឆ្លងដែនឈ្មោះ ឈឿងស័ក្ក ធ្វើសកម្មភាពនៅដែនសមត្ថកិច្ចរបស់ខ្លួន។

គួររំលឹកថា ពលករខ្មែរកាប់ឈើក្រញូងក្នុងទឹកដីថៃក្នុងចំណោម ៣នាក់ ម្នាក់ត្រូវសមត្ថកិច្ចថៃចាប់ខ្លួន និងពីនាក់ផ្សេងទៀតបានរត់រំដោះខ្លួនរួចដោយ ចូលមក ប៉ុស្ដិ៍នគបាលវរៈការពារព្រំដែនគោកលេខ៧០២ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទល់មុខប៉ុស្ដិ៍នគបាលវរៈការពារព្រំដែន៧០២ ក្នុងភូមិអូស្មាច់ សង្កាត់អូស្មាច់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។

បើតាមប្រភពបានបង្ហើបឱ្យដឹងថាមូលហេតុនៃការចាប់ខ្លួនពលករខ្មែរពីសំណាក់សមត្ថកិច្ចថៃ ជារាងរាល់ខែគ្មានស្រាកស្រាននៅក្នុងតំបន់នគបាលវរៈការពារព្រំដែនគោកលេខ៧០២ ក៍ដោយសារតែ លោកលោកវរៈសេនីឯក គង់សុ ខាន់ មេបញ្ជាការរូបនេះ បានបើកភ្លើងខៀវឱ្យ មេឧក្រិដ្ឋឈើប្រណិតឆ្លងដែននិងគៀងគរពលករឆ្លងដែន ឈ្មោះឈឿង ស័ក្ក ដែល ជានាយទាហ៊ាននៅអង្គភាពកងពលតូចលេខ៤២ ដេញថ្លៃផ្ដាច់មុខប្រមូលទិញបទល្មើសឈើនៅដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រភពបានបន្ដរថាទោះជាពលករខ្មែត្រូវបានរងគ្រោះ ដោយសមត្ថកិច្ចចាប់ខ្លួនយកទៅអនុវត្តទោសប្រទេសថៃជារាងរាល់ខែយ៉ាងណាក៏ដោយ ក៏លោកវរៈសេនីយ៍ឯក គង សុខាន់ មេបញ្ជាការនគបាលមិនខ្វាយខ្វល់ដែរ គិតតែប្រាក់ដែលលោក ជឿង ស័ក្ក បង់ឱ្យផ្ដាច់មុខហើយមើលទៅ ? ទើប ឈឿង ស័ក្ក ធ្វើសកម្មភាពរកស៊ីបទល្មើសនិងគៀងគរពលករកាប់ឈើ យ៉ាងអនាធិប្បតេយ្យ បែបនេះ៕ ដោយ៖ BRT

អត្ថបទដែលជាប់ទាក់ទង