សមត្ថកិច្ចបញ្ជូនខ្លួនលោកចោរឆក់២នាក់ ដែលធាក់ម៉ូតូប្ដីប្រពន្ធឱ្យដួលបោកក្បាលស្លាប់ប្ដី ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជូនខ្លួនលោកចោរឆក់២នាក់ ដែលធាក់ម៉ូតូប្ដីប្រពន្ធឲ្យដួលបោកក្បាលស្លាប់ប្ដី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សូមរំលឹកថា លោកចោរឆក់២នាក់ដែលបានឆក់កាបូបក្រវ៉ាត់ចង្កេះ របស់ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ត្រង់ចំនុចសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឃាត់បានហើយកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣និង៤០នាទី នៅចំណុចមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ ផល្លា ហៅខ្លា ភេទប្រុស អាយុ២១ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ទេីបចេញវិញ ថ្ងៃ០៧ ខែសីហា ឆ្នាំ២០១៨ មានសារធាតុញឿន) ត្រង់ចំនុចវត្តថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មកសាកសួរ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះមុឹង ប៊ុនវាសនា ហៅអាបូូ ភេទប្រុស អាយុុ២១ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ទេីបចេញវិញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨) ជាអ្នកឆក់កាបូបជនរងគ្រោះ និងបានធាក់ម៉ូតូបណ្តាលអោយជនរងគ្រោះស្លាប់ ។

ដោយឡែកសពជនរងគ្រោះ ឈ្មោះ ចយ អាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវបតុង សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៥និង ៣០នាទី មានករណីឆក់កាបូបក្រវ៉ាត់ចង្កេះ របស់ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធ ត្រង់ចំនុចសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលអោយជនរងគ្រោះឈ្មោះ ចយ អាយ ស្លាប់នៅកន្លែងកេីតហេតុ បង្កឡេីយដោយជនសង្ស័យ០៤នាក់។

នៅក្នុងប្រត្ដបិត្ដការបង្ក្រាបលោកចោរឆក់ទាំងពីរនាក់នេះបានធ្វើឡើងដោយមានការចូលរួមពីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការខណ្ឌចំការមន កម្លាំងអធិការដ្ធានស្រុកអូររាំងឪ ទើបស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាន ។

សម្ភារះដែលបាត់បង់រួមមាន៖ កាបូបក្រវ៉ាត់ចង្កេះមួយ លុយ១០០$ លុយខ្មែរ ៨០មុឺនរៀល អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរមួយ ។ សម្ភារៈដកហូត ម៉តូ Dream C125 ពាក់ផ្កាកលេខ1GQ-9507 ពណ៍ ទឹកប្រាក់ ផលិតឆ្នាំ២០១៨ និងម៉ូតូម៉ាក Honda Beat ពាក់ផ្លាកលេខភ្នំពេញ1HD-1662 ពណ៌ក្រហម ស ៕ ដោយ៖ អ៉ី បញ្ញា

អត្ថបទដែលជាប់ទាក់ទង