សមត្ថកិច្ចបញ្ជូនខ្លួនតៃកុងរថយន្តយីឌុបបុករះបណ្ដាលឱ្យមនុស្សរង របួសធ្ងន់ និង ស្រាល៥នាក់ ខូចខាតរថយន្ត៦គ្រឿងនិងម៉ូតូ៣ រ៉ឺម៉កកង់បី៥ និងផ្ទះ៣ល្វែង ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន តៃកុងរថយន្ដយីឌុបបុករះបណ្ដាលឲ្យមនុស្សរង របួសធ្ងន់ និង ស្រាល៥នាក់ ខូចខាតរថយន្ត៦គ្រឿងនិងម៉ូតូ៣ រ៉ឺម៉កកង់បី៥ និងផ្ទះ៣ល្វែង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។

សូមរំលឹកថា កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិតនៅចំណុចតាមបណ្តោយផ្លូវវែងស្រេងភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានករណីរថយន្តមួយគ្រឿងរបស់កងដឹកជ ញ្ជូនរបស់លោក ហាក់ ម៉ៅ ដែលមានអក្សរ M បានបុករះបង្ករអោយមានអ្នករងរបួសក្មេងចាស់ប្រុសស្រី៥នាក់ធ្ងន់ម្នាក់និងស្រាល៤នាក់ និងរងការខូចខាតរថយន្ត ៦គ្រឿងរ៉ឺម៉កកង់៤គ្រឿងម៉ូតូ៣គ្រឿង និងផ្ទះចំនួន៣ល្វែង ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុបមួយគ្រឿងពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ3A-7503បានធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេងក្នុងទិសដៅពីលិចទៅកើត លុះដល់ចំនុចស្តុបលូ៥ ខណះពេលដែលមានរថយន្តនិងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿងកំពុងតែឈប់នៅមុខរថយន្តបង្កក៏បានបើកបុករថយន្ដមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ 2AI-2013 ពីក្រោយរុញគូថ រហូតមកដល់ចំណុចមុខទីបញ្ជការអាវុធហត្ថរាជធានីភ្នំពេញ ក៏បានបុករះរថយន្ដចំនួន៥គ្រឿងទៀត ហើយបន្ដបុកម៉ូតូចំនួន៣គ្រឿង និង បុក រ៉ឺម៉កកង់បី ៤គ្រឿង ដោយរថយន្ដមិនទាន់អស់ល្បឿនក៏បានបុកចូលកន្លែង ទ្រូម៉ានី និង កន្លែងហាង មីហិល៧យ៉ាង និងបន្ដបុកចូលហាងលក់ម៉ាស៊ីនត្រជាក់ សរុបអស់ចំនួន៣ល្វែង ទើបធ្វើអោយរថយន្តទៅមុខលែងរួច។

ក្នុងហេតុការគ្រោះថ្នាក់នេះគេបានសង្កេតឃើញថា មានមនុស្សក្មេងចាស់ប្រុសស្រី៥នាក់ធ្ងន់ម្នាក់និងស្រាល៤នាក់ ត្រូវបានបញ្ជូនទៅជួយសង្គ្រោះភ្លាមៗ ។

ដោយឡែកអ្នកបើកបររថយន្តបង្កបម្រុងបើកទ្វាររថយន្តចុះរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣
ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងចរាចរណ៍ជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៍នៅនិងកន្លែងកើតហេតុ។

ក្រោយពេលធ្វើការវាស់វែងរួចសមត្ថកិច្ចបានយករថយន្តស្ទូចយករថយន្តបង្រនិងរថយន្តខូចខាតទាំង៦គ្រឿង និងម៉ូតូ រ៉ឺម៉កកង់បីទាំងអស់ដែលរងការខូចខាតយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ អ៉ី បញ្ញា

អត្ថបទដែលជាប់ទាក់ទង