ហួសចិត្ត! គ្រាន់តែជិះកង់បីច្រឡំផ្លូវសោះ ទាញដបស្ប៉ាយវាយអ្នករត់កង់បីម្នាក់ បែកចិញ្ចើមហូរឈាមស្រោចខ្លួន

ភ្នំពេញ​ ៖ បុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌាបានបែកចិញ្ចើមហូរឈាមស្រោចមុខបន្ទាប់ពីបើកកង់បីច្រឡំផ្លូវត្រូវនារីជាភ្ញៀវយកដកស្ប៉ាយវាយមួយដបបែកចិញ្ចើមខាងឆ្វេងរងរបួស
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ អាទិត្យ ទី១១ ខែវិឆ្ឆិកា ឆ្នាំ២០១៨​ស្ថិតតាមបណ្ដោយ ផ្លូវព្រះស៊ីហនុ ចំនុចស្តុបអូរឡាំពិច ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះនៅ សុភក្ត្រ័ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរត់កង់បីឥណ្ឌា ស្នាក់នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក។

នារីជាជនបង្ករមានឈ្មោះគឹម ចាន់ធី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបនៅផ្ទះស្នាក់នៅជិតគីរីរម្យ ខណ្ឌចំការមន។

តាមប្រភពពីជនរងជាម្ចាស់កង់បីបានអោយព័ត៌មានដឹងថាមុនពេលកើតហេតុរូបគាត់បានបើកកង់បីឥណ្ឌា ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1GZ-6834 បានដឹកនារីពីរនាក់ចេញម្តុំឡាលីនជិតផ្សារអូរឬស្សីគោលបំណងមកផ្សារអូរឡាំពិចដោយបើកតាមផ្លូវព្រះស៊ីហនុទិសដៅពីកើតទៅលិច លុះមកដល់ស្តុបអូរឡាំពិច ស្រ្តីដែលជិៈលើកង់បីនោះឲ្យទៅត្រង់ចូលផ្សារឡាំពិច ស្រាប់តែនារីដែលបង្កបានស្រែកស្ដីអោយពាក្យសំដីអសុរសហើយអោយគាត់បត់ត្រលប់ក្រោយមកផ្ទះលេខ១៥ជាប់ឡានក្រុង ខណៈមកដល់ចំនុចកើតហេតុ គាត់ក៌បានឈប់ហើយក៏ទាស់សំដីគ្នាមួយប្រាវទៀតប្រើពាក្យសំដីកសុទ្អតែអាម៉ឹងទៅវិញទៅមកធ្វើអោយនារីជនបង្ករខឹងដោយមានភាពស្រវឹងផងនោះបានទាញដកស្ប៉ាយដែលដាក់ជាប់និងខ្លួនវាយមួយដបចំចិញ្ចើមខាងឆ្វេងបណ្ដាលអោយបែកហូរឈាមស្រោចមុខហើយគាត់ក៌មិនតបតទៅវិញដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចទីតាំងកន្លែងស្រាប់តែនារីម្នាក់ដែលជាបក្យពួកបានគេចខ្លូនបាត់សល់តែនារីបង្ករនិងម្ចាស់កង់បីរងគ្រោះរួចហើយសមត្ថកិច្ចបានអោយភាគីទាំងសងខាងទៅប៉ុស្តិរដ្ឋាលវាល់វង់ដើម្បីដោះស្រាយបញ្ចប់រឿងនូវសំណងចំនួន២រយដូល្លាខាងស្រីបង្កសងទៅអោយម្ចាស់កង់បីដើម្បីបញ្ចប់រឿង៕ ដោយ៖ (ម៉េង)

អត្ថបទដែលជាប់ទាក់ទង