បញ្ជូនខ្លួនតៃកុងរថយន្តធន់ធំដឹកសសរបានបើកកិន ប្ដីប្រពន្ធពីនាក់បណ្ដាលឱ្យស្លាប់ប្រពន្ធនឹងប្តីរងរបួសទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួន តៃកុងរថយន្តធន់ធំដឹកសសរបានបើកបរលឿនជ្រុលបុកហើយកិន ប្រពន្ធបណ្ដាលឲ្យស្លាប់នឹងប្តីរងរបួស ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។

គួររំលឹកថា កាលពីវេលាម៉ោង៩នឹង១០នាទីព្រឹកថ្ងៃទី​ ០៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ស្ថិតតាមបណ្តោយផ្លូវក្រវាត់ក្រុង​ ភូមុអន្លង់គង​ សង្កាត់ព្រស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ មានករណីរថយន្តធន់ធំដឹកសសរមួយគ្រឿងបានបើកបរលឿនជ្រុលបុកពេញទំហឹងបណ្តាលអោយកិនប្រពន្ធស្លាប់នឹងប្តីរងរបួស​ ។

បុរសជាប្តីបាននិយាយរៀបរាប់ទាំងទឹកភ្នែក​ ដៃអោបសពប្រពន្ធ​ថា​ រាល់ថ្ងៃពួកគាត់មានជីវិតក្រីក្រណាស់រកមួយថ្ងៃហូបមួយថ្ងៃ​ ដោយថ្ងៃនេះគាត់បានជិះម៉ូតូមួយគ្រឿងឌុបប្រពន្ធចេញពីកន្លែងរើសអេតចាយដើម្បីមករកទិញម្ហូបហូប​ តែអកុសលពេលកំពុងជិះម៉ូតូសុខៗស្រាប់តែមានឡានធន់ធំមួយគ្រឿងបើកបរយ៉ាងលឿនមកពីក្រោយក៏ជ្រុលបុកគាត់ពេញទំហឹងបណ្តាលអោយដួលម៉ូតូប្រពន្ធគាត់ខ្ទាតចូលក្រោមរថយន្តកិនស្លាប់យ៉ាងអណោចអាធម៌ចំណែករូបគាត់បានរងរបួសស្រាល។ លោកពូបន្តថាប្រពន្ធគាត់មានឈ្មោះ​ ស៊ុន​ យេញ​ អាយុ៤៣ឆ្នាំ​ មានមុខរបរជាអ្នករើសអេតចាយ​ ស្នាក់នៅម្តគំនរសម្រាម​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។

ប្រជាពលរដ្ឋបានអោយដឹងថាក្រោយពេលកើតហេតុរថយន្តបានព្យាយាមបើករថយន្តគេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចដែលយាមតាមគោលដៅដេញរហូតឃាត់បានទាំងតៃកុងរថយន្តនឹងរថយន្តបង្កហើយយកទៅកាន់ស្នាក់ការប៉ុស្តិភ្លាមៗ។

សមត្ថកិច្ចបានអោយដឹងថាករណីគ្រោះចរាចរនេះត្រូវបានកម្លាំងមូលដ្ឋានសហការជាមួយកម្លាំងជំនាញចុះវាស់វែងអូសយកម៉ូតូនឹងរថយន្តបង្ករួមទាំងតៃកុងរថយន្តយកទៅកាន់ការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ចំណែកសាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ អ៉ី បញ្ញា

អត្ថបទដែលជាប់ទាក់ទង