ក្រុមហ៊ុន ស៊ីនទ្រី ពន្យាពេលជាច្រើនថ្ងៃការប្រមូលសម្រាមក្នុងបុរី ធូ លន ធ្វើឱ្យប្រជាពលរដ្ឋ ខឹងសម្ប៉ា ទ្រាំនឹងក្លិនស្អុយ

ភ្នំពេញ៖ សម្រាមជាច្រើនដែល ចងច្រកថង់ ដាក់ធុង កញ្ឆេ ជាស្រេច ដាក់ តាមមុខផ្ទះប្រជាពលរដ្ឋ រហូតដល់មានសត្វមកកកាយ ចំណែកក្រុមអ្នករើសអេតចាយពេលយប់ ហែក ទាញ រយះរយាយ ក្លិនស្អុយ រាប់សិបថ្ងៃ ខណៈក្រុមហ៊ុន ស៊ីនទ្រី ដែលជាក្រុមហ៊ុនម៉ៅការផ្តាច់មុខខាងប្រមូលសម្រាមទូទាំងប្រទេស ដែលបានខកខានមិនបាន មកប្រមូលសម្រាមនោះ ធ្វើអោយ ធ្វើអោយស្រម្រាមមានសភាពស្អុយ រលួច មានក្លិនមិនល្អអាចប៉ះពាល់ដល់សុខភាពធ្វើឲ្យ ប្រជាពលរដ្ឋ រអ៊ូ ធុញទ្រាន់ សម្រាមកាន់តែភ្លាយក្លិនស្អុយទ្វេរឡើង។

ពលរដ្ឋដែលរស់នៅក្នុងបុរី ធូ លន ភូមិព្រៃព្រីងត្បូង១ សង្កសត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានលើកឡើងថា នៅក្នុងបុរី ធូ លន នេះ មានរថយន្តក្រុមហ៊ុន សុិន ទ្រី ទៅប្រមូលដឹកសម្រាម មិនទៀតទាត់ទេ ជួនកាល៤ថ្ងៃទៅឈានដល់១សប្តាហ៍ ទើបឃើញលេចរថនយន្ត សុិន ទ្រី ទៅម្តង។

ពលរដ្ឋបន្តទៀតថា ពួកគាត់បង់លុយរាល់ខែ មិនដែលខានឡើយ បង់រួមជាមួយ តម្លៃភ្លើង កាលណាមិនបង់លុយ ឬអាក់ខាន នោះភ្លើងអគ្គីសនីផ្ទះគាត់ ត្រូវបានក្រុមហ៊ុនផ្តាច់ជាមិនខាន ម្លោះហើយ ទើបពួកគាត់ បង់លុយមិនដែលអាក់ខាន ខែណាឡើយ ក៏ប៉ុន្តែ អ្វីដែលធ្វើឲ្យពួកគាត់ អន់ចិត្ត ត្រង់ថា ឡានដឹក ប្រមូលសម្រាម ចុះបើពលរដ្ឋ បង់លុយគ្រប់ៗចំនួន រួចហើយ រាល់ខែ ហេតុអ្វីមិនបាន ទៅប្រមូលសម្រាម ឲ្យបានទៀតទាត់។

ពលរដ្ឋសំណូមពរផងដែរ ដល់អាជ្ញាធរ ពាក់ព័ន្ធ ក្រុមហ៊ុន សុិន ទ្រី មេត្តាជួយពន្លឿនក្នុងការប្រមូលសម្រាម ឲ្យបានទៀតទាត់ ពលរដ្ឋមិនដែលធ្វើបាប ជំពាក់លុយ ក្រុមហ៊ុនឡើយ តែក្រុមហ៊ុនវិញទេដែលធ្វើបាបបងប្អូនប្រជាពលរដ្ឋ យុឺតយ៉ាវ យូរច្រើនថ្ងៃណាស់ ទើបទៅដឹកម្តងៗ រហូតដល់មានពលរដ្ឋមួយចំនួន ដោយសារទ្រាំនិងក្លិនស្អុយសម្រាម ផ្ទះរបស់ខ្លួនមិនបាន សម្រេចលួចដឹកយកទៅបោះ ចាក់ចោល តាមចិញ្ចើមផ្លូវ វាជាផលប៉ះពាល់មួយទៀត ដល់បរិស្ថាន សោភ័ណ្ឌភាព ក្នុងមូលដ្ឋាន ក្នុងទីក្រុង ៕ ដោយ៖ បក្សីចាំក្រុង

អត្ថបទដែលជាប់ទាក់ទង