រយៈពេល១ខែ មន្ត្រីជំនាញចាប់រថយន្តដឹកលើសទម្ងន់ចំនួន ១៦៦គ្រឿង ថយចុះចំនួន ៥៩គ្រឿង បើប្រៀបធៀបទៅនឹងខែកន្លងទៅ

ភ្នំពេញ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងខែតុលា ឆ្នាំ២០១៨ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន ១៦៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៧៣,៧៥០,០០០រៀល។

មន្ត្រីដដែលបានបញ្ជាក់ថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ៥៩គ្រឿង បើប្រៀបធៀបទៅនឹងកាលពីខែកញ្ញាកន្លងមក។

សូមបញ្ជាក់ថា រថយន្តដែលចាប់បានចំនួន ១៦៦គ្រឿងនោះ គឺជារថយន្តដឹកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៦៤តោន ដែលត្រូវធ្វើការផាកពិន័យ និងព្រមានឱ្យរាងចាលតែម្តង៕

អត្ថបទដែលជាប់ទាក់ទង