អាហារ៤ប្រភេទ ដែលអាចបំផ្លាញ់ការចងចាំរបស់អ្នក

អាហារខ្លះជំរុញដល់ការចងចាំ ប៉ុន្ដែមានអាហារមួយចំនួនអាចកាត់បន្ថយការចងចាំបាន។ អ្នកនឹងមិនមានការចងចាំល្អឡើយ ប្រសិនបើអ្នកពិសាអាហារខុស ជាពិសេសអាចបណ្តាលឱ្យកើតជំងឺបាត់បង់ការចងចាំ ឬជំងឺវង្វេង។

Image result for ខួរក្បាល

ហើយអាហារខាងក្រោមនេះគឺត្រូវចៀសវាងដាច់ខាត ប្រសិនបើអ្នកចង់ការពារខួរក្បាលរបស់អ្នក។

១. ឈីសកែច្នៃ៖ ពួកវាបង្កើតប្រូតេអ៊ីនម្យ៉ាងក្នុងរាងកាយ ដែលអាចបង្កហានិភ័យបាត់ការចងចាំ និងជំងឺបាត់បង់ការចងចាំ។
២. ស្រាបៀរ៖ មានផ្ទុកសារធាតុនីដ្រាតបង្កហានិភ័យខ្ពស់នៃការកើតជំងឺបាត់បង់ការចងចាំ។
៣. ពោតលីង (Popcorn)៖ វាមានផ្ទុកសារធាតុ Diacetyl ជាគីមីម្យ៉ាងដែលផលិត Amlyoid Plaques និងអនុញ្ញាតឱ្យវានៅក្នុងខួរក្បាល។ ហើយវត្តមានរបស់វានៅក្នុងខួរក្បាលអាចបណ្ដាលឱ្យកើតជំងឺបាត់បង់ការចងចាំ។
៤. សាច់កែច្នៃ៖ សារធាតុ Nitrosamine ក្នុងចំណោមគ្រឿងផ្សំសាច់ច្នៃ អាចបណ្ដាលឱ្យថ្លើមផលិតខ្លាញ់ដែលពុលដល់ខួរក្បាល៕

អត្ថបទដែលជាប់ទាក់ទង