ផ្អើលអ​ស់​មួយភូមិ​! ​ជីក​ផ្នូរ​បុរា​ណប្រ​​ទះ​ឃើញ​ផ្នូរ​ស្ដេចស្វា​​ស៊ុ​ន​អ៊ូខុ​ង​

គ្រប់​គ្នាប្រ​ហែលជា​បាន​ទស្្សនា​រឿង ដំ​ណើរផ្ស​ងព្រេ​ង​ទៅទិ​សខា​ងលិច ​​ហើយតួ​អង្គគឺ ​ស៊ុ​នអ៊ូ​ខុង ​ដែល​ជាអ្ន​កមា​ននិ​ស័​យក្លា​ហា​ន​ មាន​អំណាច​ពិសេ​ស ​ហើយ​ថ្មីៗ​នេះ​គេជឿថា​ ស៊ុ​នអ៊ូ​ខុងជា​រឿង​ពិត ​ព្រោះ​អ្នកវិ​ទូ​បុ​រា​ណ​​ចិន ​​បាន​ជី​កក​កា​យប្រ​ទះ​​ឃើញ​នូវ​ភស្តុ​តាង​មួយ​ចំនួ​ន​។​​

អ្នកបុរាវិទូចិន និងអ្នកវិទ្យាសាស្ត្រចិនបានប្រទះឃើញផ្នូរសពមហាទេពស្មើមេឃ នៅតំបន់ Shunchang តាមព្រំដែនហ៊ូដាន ប្រទេសចិនធ្វើអោយមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងសង្គម ផ្នូរនេះមានខ្នាតប្រ មាណ ១៥ម៉ែត្រការ៉េ ហើយមានដាក់បង្គោលឆ្លាក់ឈ្មោះស្ដេចស្វាដល់ទៅពីរ បង្គោលមួយសរសេរថា​ ”Tongtian dashing ប្រែថា  ស្ថានសួគ៌សក្តិសិទ្ធិ” និងបង្គោលមួយទៀតសរសេរថា “Qi tian dashing ប្រែថា ស្ដេចស្វា”។

ដំបូងគេគិតថា វាគ្រាន់តែជាផ្នូរដែឬលគេសាងឡើងតាមរឿងនិទានប៉ុុណ្ណោះ តែក្រោយពីអ្នកបុរាណវិទូបានពិនិត្យយ៉ាងល្អិតល្អន់បានឲ្យដឹងថា វាជាផ្នូរកប់សពបុរាណពិតៗ ធ្វើឲ្យពួកគេកាន់តែសង្ស័យទ្វេរឡើងថា អ្នកណាទៅជាអ្នកប្រើឈ្មោះ “ស្តេចស្វា” ឆ្លាក់នៅលើបង្គោលនោះ ហើយពួកគាត់ក៏សម្រចចិត្តគាសើផ្នូរនោះមើលក៏បានប្រទះឃើញ “ម្កុដ” ដែល ស៊ុនអ៊ូខុង ពាក់លើក្បាល ហើយសភាពផ្នូរក៏ត្រូវបានគេរៀបចំយ៉ាងស្រស់ស្អាត។

អ្នកបុរាណវិទូចិនឆ្ងល់ណាស់ថា ហេតុអ្វីស្ដេចស្វាដ៏មានមហទ្ធិរិទ្ធិ ម្ដេចមកត្រូវមានផ្នូរកប់ដូចមនុស្សបែបនេះអញ្ចឹង?

ម៉្យាងវិញទៀត គេប្រទះឃើញដំបងដែលស៊ុនអ៊ូខុងប្រើទៀតផង ក្រោយពីអ្នកជំនាញពិនិត្យបានឲ្យដឹងថាវាជាប្រភេទដំបងបរិសុទ្ធ មានផ្សំធាតុដែលមានរាប់រយឆ្នាំមកហើយ វាមិនមែនជារបស់ក្លែងក្លាយឡើយ។

លោក Wang Yimin ជាអ្នកឧបត្ថម្ភដល់ Shunchang Cultural Center បានគិតថាស្ដេចស្វាស៊ុនអ៊ូខុងជាតួល្ខោនមានភាពស្មុកស្មាញ ព្រោះល្ខោននៅសម័យរាជវង្ស Yuanchao តួស៊ុនអ៊ូខុងនេះមានបងប្អូនទៅដល់៥នាក់ គាត់ជឿថាក្នុងការដំណាលរឿងនិទៀននេះគេតែងតែយកលក្ខណៈ តួអង្គមនុស្សជាច្រើនមកផ្សំបង្កើតជាមនុស្សថ្មី ៕

អត្ថបទដែលជាប់ទាក់ទង