កែវ រំចង់ ​ស្វាគម​ន៍​​អ្នក​ប្រដា​ល់​ឆ្លង​ដែន​ម​ក​ពី​ប្រ​ទេស​ថៃ​ ​P​etc​h​p​i r​​u​n​​ ក្នុ​ង​​ពេ​ល​ឆា​ប់​ៗ​នេះ​

នាយប់ថ្ងៃអាទិត្យទី២១ខែមករាលើសង្វៀនប្រដាល់មិត្តភាពអន្តរជាតិ Carabao ខ្លាកំណាចខេត្តបាត់ដំបង កែវ រំចង់ នឹងបង្ហាញខ្លួនសារជាថ្មីសាកល្បងថ្វីដៃអ្នកប្រដាល់ឆ្លងដែន Petchpirun NK Muaythai។ សម្រាប់ការប្រកួតលើកនេះ អ្នកប្រដាល់ប្រជាប្រិយភាពលំដាប់កំពូលកម្ពុជាបានចុះមកប្រភេទទម្ងន់៧២គ.ក្រ ដែលបង្ហាញពីការព្យាយាមហ្វឹកហាត់ស្វែងរកភាពខ្លាំងដូចដើមវិញ។

បើទោះបីជាផ្ដួល Tongta Petchjinda ក្នុងទឹកទី៣កន្លងទៅថ្មីៗនេះ កែវ រំចង់ បានបញ្ជាក់ថាសមត្ថភាពបច្ចុបន្នរបស់ខ្លួននៅមិនទាន់ល្អដូចដើមទេ ដោយត្រូវការឡើងសង្វៀន ៣-៤ ប្រកួតបន្ថែមទៀត។

អវត្តមានពីសង្វៀនប្រដាល់ជិតមួយឆ្នាំ ជើងខ្លាំងគុនខ្មែររូបនេះបានឡើងទម្ងន់យ៉ាងលឿនដូចទឹកបាក់ទំនប់ ហើយការឡើងសង្វៀនលើកចុងក្រោយតម្រូវឲ្យរូបគេសម្រក់ប្រមាណ១០គ.ក្រឯនោះ៕

អត្ថបទដែលជាប់ទាក់ទង