ឃីម ​ឌីម៉ា​ អា​ចប៉ះ​ ផ​លសោ​ភ័ណ្ឌ ​ម្ដង​ទៀតក្នុ​ងដើ​ម​ឆ្នាំ​នេះ​

ក្រោយប​ញ្ចប់ព្រឹត្តិ​ការណ៍ដ​ណ្ដើមខ្សែ​ក្រវាត់រដូវកាល​ទី៨ ស្ថានី​យទូរទ​ស្សន៍ ​C​N​C ​បាន​បន្តក​ម្មវិធីប្រ​ដាល់អ​ន្តរជា​តិរបស់​ខ្លួន​ ដោយ​បង្កើតក​ម្មវិធីប្រ​កួតដ​ណ្ដើមប្រា​ក់លានប្រចាំស​ប្ដាហ៍​ ប្រ​មូលផ្ដុំដោ​យជើ​ង​ខ្លាំង​ គុន​ខ្មែរ ​និង​អ្នកប្រ​ដាល់​ឆ្ល​ងដែន​ល្បីៗ។​​ បើកទំព័រនៃកម្មវិធីម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៧ ឃីម ឌីម៉ា និងដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ នឹងតំណាង គុនខ្មែរ ការពារប្រាក់លានប្រចាំសប្ដាហ៍តទល់ខ្លាកំណាចឆ្លងដែន។ កំពូលអ្នកប្រដាល់លំដាប់កំពូលប្រចាំទម្ងន់ ៦៣.៥គ.ក្រ របស់កម្ពុជា អាចប្រឈមមុខដាក់គ្នាម្ដងទៀតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលជំនួបនេះត្រូវបានអ្នកនិយមទស្សនាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរទន្ទឹងរង់ចាំយ៉ានអន្ទះសារ។

នាគខ្មៅជាយដែន ឃីម ឌីម៉ា ធ្លាប់រងបរជ័យទាំងមិនអស់ចិត្តក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ Carabao នាពាក់កណ្ដាលឆ្នាំ២០១៦។ នោះក៏ជាការឡើងប្រកួតលើសង្វៀនស្ថានីយទូរទស្សន៍ បាយ័ន ជាលើកចុងក្រោយបង្អស់របស់អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ។ ការងាកមកប្រកួតតាមបណ្ដារស្ថានីយទូរទស្សន៍ផ្សេងៗ ឌីម៉ា ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយក្នុងឆ្នាំ ២០១៧ រូបគេបានក្រសោបយកខ្សែក្រវាត់ជាច្រើនក្នុងប្រភេទទម្ងន់ ៦៣.៥គ.ក្រ និងត្រូវបានអ្នកគាំទ្រចាត់ទុកថាជាអធិរាជប្រចាំទម្ងន់៦៣.៥គ.ក្រ​។ ពិសេសលើសនេះ ឌីម៉ា ក៏ក្លាយជាអ្នកប្រដាល់ គុនខ្មែរ ដំបូងគេបង្អស់ដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងជាតួរអង្គសំខាន់ក្នុងកម្មវិធី ខ្មែរ-ថៃហ្វៃត៍ កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ៕

អត្ថបទដែលជាប់ទាក់ទង