គ្រា​ន់តែ​​ប្ដូរ​ចូល​ ចា​ន់ វឌ្ឍ​នា​កា ​រ​ក​បាន​​១គ្រាប់​ជូន​ក្រុម​ Pah​an​g F​A​ (មានវីដេអូ)

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍ​នាកា បាន​​រក​១គ្រា​ប់ ​និង​ជា​គ្រា​ប់​បាល់​​ដំ​បូង​នៅ​​ក្លឹ​ប​​បា​ល់ទាត់​ Pah​ang​ FA ​បន្ទា​ប់​ពី​​ត្រូវ​បា​ន​ប្ដូរ​ចូល​​ក្នុង​ត​ង់​ទី​ពី​រ កា​ល​ពី​យប់​មិញ ​នៅ​ក្នុ​ង​ក​ម្មវិធី​ PIA​LA ​YAB​ Menter​ Be​sar ​T​erengganu’s Cup 2018​  នៅ​​ប្រទេ​ស​ម៉ាឡេ​ស៊ី​។​​

កីឡាករ​រហស្សនាម CV11 មិន​បាន​ជាប់​ជា​ជម្រើស​១១នាក់​ដំបូង ក្នុង​ការ​ប្រកួត​ទី២​របស់ Pahang ក្នុង​កម្មវិធី​ខាងលើ​ឡើយ តែ​ត្រូវ​បាន​ប្ដូរ​ចូល​នៅ​នាទី ៦២ ជំនួសកីឡាករ Matyo នៅ​ពេល​ដែល Pahang ត្រូវ​បាន Melaka នាំ​មុខ ២-០ ចប់ការ​ប្រកួត​Pahang ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្លឹប Melaka United ដោយ​លទ្ធផល ៤-១ ៕

អត្ថបទដែលជាប់ទាក់ទង