PS​G ​បានល​ត់ ​Dijo​n យ៉ា​ង​ចាស់​ដៃ​ដោយល​ទ្ធ​ផល​ ៨-០​​ កាលពីយប់មិញ

Neym​​ar បាន​​រក​បា​ន​ចំនួ​ន ៤​​គ្រា​ប់ម្នាល់ឯង ស្រ​ប​​ពេ​​ល​ដែ​ល​ Edins​on C​ava​ni រក​បា​ន​១​គ្រាប់​តា​ម​ស្មើ​​កំណត់​​ត្រា ១៥​៦​គ្រាប់​រ​បស់ Z​lat​an Ibrahi​movi​c ក្នុង​កា​រ​ប្រកួ​ត​ដែ​ល​ក្រុម​យក្ស​​បា​រាំង PSG ​បំ​បាក់ ​Dijon យ៉ា​ង​​ចាស់​​ដៃ ក្នុង​​លទ្ធផល ៨​-០ យ​ប់មិញ ​ក្រ​បខ័​ណ្ឌ Lig​ue 1 ​​សប្ដាហ៍​​ទី​២១។​

Cavani បាន​ក្លាយជា​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG ស្មើ Zlatan Ibrahimovic ដែល​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប Manchester United កាលពី​រដូវ​កាល​មុន ៕

អត្ថបទដែលជាប់ទាក់ទង