តំណាងសហព័ន្ធសហជីព និងតំណាងរោងចក្រកាត់ដេរ ចរចាទៅលើសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករបន្ថែមទៀត

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ គណៈកម្មការចរចាអនុសញ្ញារួម CBA ទ្វេរភាគីថ្នាក់វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង បានចាប់ ផ្តើមជួបពិភាក្សាទ្វេរភាគី ជាលើកដំបូងរវាងតំណាងសហព័ន្ធសហជីព និង តំណាងរោងចក្រកាត់ដេរ ដើម្បីពិភាក្សាទៅលើសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត បន្ទាប់ពីប្រាក់ ឈ្នួលអប្បបរមា ទើបតែត្រូវបានតម្លើង ១៧០ដុល្លារសម្រាប់២០១៨។

លោក សោម អូន ប្រធានសហភាពសម្ព័ន្ធសហជីពជាតិកម្ពុជា បានអោយដឹងថាសិទ្ធិ និងអត្ថប្រយោជន៍ដែលត្រូវបានលើកយកមកពិភាក្សា និងស្នើសុំតម្លើងបន្ថែមមានដូចជា៖ ប្រាក់រង្វាន់ទៀងទាត់ ប្រាក់ថ្លៃស្នាក់នៅ មធ្យោបាយធ្វើដំណើរ ប្រាក់អតីតភាពការងារ ប្រាក់អាហារថ្ងៃត្រង់ និងសិទ្ធិសេរីភាពសហជីពជាដើម។

ការចរចាទាមទារផលប្រយោជន៍បន្ថែមទៀត សម្រាប់កម្មករនិយោជិតខាងលើនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ហើយលទ្ធផលរំពឹងទុកនឹងអាចបញ្ចប់នៅអំឡុងខែមេសា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង