លោក ហេង​ សំរិន​ ថ្លែ​ងថា​ទំ​នាក់​ទំ​នងក​ម្ពុជា​-ថៃ​ បា​នរួមចំ​ណែ​កយ៉ា​ង​ខ្លាំ​ងក្លា​ដល់​ការថែ​រក្សា​សុ​ខសន្តិភា​ព ស្ថិរ​ភាព ​និង​ការអ​ភិវឌ្ឍ​ទាំង​ក្នុងតំ​ប​ន់ និងសក​ល​លោក​

ថៃ៖ ក្នុងឱ​កាសនៃ​ការបំពេញទ​ស្សនកិ​ច្ចជា​​ផ្លូវកា​​រ និ​ង​មិត្ត​ភាព​នៅ​​ព្រះរា​ជាណា​ចក្រ​ថៃ លោក ​ហេង ​សំរិន​ ប្រធា​នរដ្ឋ​សភា​កម្ពុ​ជា ​នៅ​ព្រឹកថ្ងៃ​ទី០​២ ខែ​កុ​ម្ភៈ ​ឆ្នាំ២​០១៨​ នេះ​ បានដឹ​កនាំគ​ណៈប្រតិភូជួ​បស​ម្តែង​ការ​គួ​រ​ស​ម​ និង​ពិភា​ក្សាកា​រងារជា​មួយលោ​ក ​ប្រាយុ​ទ្ធ ​ច័ន្ទអូ​ឆា នាយ​ករដ្ឋ​មន្រ្តី​នៃព្រះ​រាជា​ណាច​ក្រ​ថៃ ដោ​យក្នុ​ងជំនួ​បនេះ​ លោ​ក ​ហេង ​សំរិន ​បាន​សម្តែ​ងនូវ​សេចក្តីពេ​ញចិ​ត្តចំ​ពោះ​ទំ​នាក់​ទំ​នង មិ​ត្ត​ភាព​ ​និង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​ររវា​ង​ប្រ​ទេ​​ស​ ទាំង​ពីរ​ដែល​មា​នកា​ររីក​ច​ម្រើន​ខ្លាំង​ទំាង​វិស័យន​យោ​បាយ​ កា​រទូត​ សេដ្ឋ​កិ​ច្ច ​ពា​ណិជ្ជ​កម្ម​ វិនិ​យោ​គ វ​ប្បធម៌​ ទេ​ស​ចរណ៍​ រួម​ទំាងវិ​ស័យ​ផ្សេ​ងៗ​ទៀ​ត​។​​​​​​​​​​​​​​ 

ទំាងនេះមិនត្រឹមតែបាននាំមកនូវផ្លែផ្កាសម្រាប់ប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងខ្លាំងក្លាដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកផងដែរ។

លោក ហេង សំរិន ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលរាជរដ្ឋាភិបាល និងប្រជារាស្រ្តថៃសម្រេចបានក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅសង្គម មួយកាន់តែមានភាពជឿនលឿន និងស៊ីវិល័យ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រថៃ ព្រមទាំងបានអរគុណលោកនាយករដ្ឋមន្រ្តីថៃ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់លក្ខខណ្ឌការងារ ក៏ដូចជាកិច្ចការពារចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆារ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូរដ្ឋសភាកម្ពុជា ហើយថានេះជាលើកទី១ ដែលលោកបានជួបលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ លោកនាយករដ្ឋមន្រ្តីថៃ បានសម្តែងការអបអរសាទរដែលប្រទេសទាំងពីរមានទំនាក់ទំនង កាន់តែល្អប្រសើរ និងបានស្នើឱ្យភាគីទាំងពីរថែរក្សាទំនាក់ទំនងនេះឱ្យបានល្អ។ លោកបានបន្ថែមថា លោកហេង សំរិន បានខិតខំយ៉ាងខ្លាំងក្នុងការកសាង និងអភិវឌ្ឍនកម្ពុជាឱ្យមានការរីកចម្រើនមកទល់ពេលនេះ។ ជាមួយគ្នា នេះកម្ពុជាក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅឆ្នាំ២០១៨នេះ ហើយលោកសូមចូលរួមអបអរសាទរ និងជូនពរឱ្យការបោះឆ្នោតទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង