សាខាកាកបាតក្រហមខេត្តព្រះសីហនុ យកអំណោយជួយគ្រួសាររងគ្រោះដោយអគ្គីភ័យ ខណៈ១១គ្រួសារទៀតនៅក្បែរគ្នាក៍ទទួលបាន

ខេត្តព្រះសីហនុ ៖ គ្រួសារទាំង២ដែលរងគ្រោះដោយសារអគ្គីភ័យ និង ១១គ្រួសារនៅក្បែរៗនោះ ទទួលបានអំណោយសប្បុរសធម៍ ពីសាខាកាកបាតក្រហមកម្ពុជា នារសៀលថ្ងៃទី ៦ ខែ គុម្ភៈ ឆ្នាំ ២០១៨នេះ ។

ក្នុងឱកាសនោះ ឯកឧត្តម លូ គឹមឈន់ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។

ជាមួយគ្នានោះ​ ឯកឧត្តមក៏សូមអំពាវនាវផ្តាំផ្ញើក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ដូចជាភ្លើង ទាន ធូប​ ចង្កានហ្គាស ធ្យូង ខ្សែភ្លើងជាដើម។ល។
ក្នុងនោះអំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តយកទៅផ្តល់ជូនមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម ឃីត ១(មុង១ ភួយ១ សារុង១ ក្រម៉ា១) តង់១ កន្ទេល១ មី១កេះ ត្រីខ១០កំប៉ុង និងថវិកាចំនួន ២០០ ០០០ រៀល ក្នុងនោះដែរ លោក តុង នី អាជីវករផ្សារលើ ជូនទឹកសុទ្ធក្នុងមួយគ្រួសារ ២កេះ។ហើយឯឧត្តមប្រធានសាខាក៍បានបញ្ជាក់បន្ថែមផងដែរថា ទោះបីសម្ភារៈថវិការទាំនេះមានចំនួនមិនអាចផ្គត់ផ្គង់ជីវភាពបានយូអង្វែងតែជាការយកចិត្តទុក្ខដាក់គិតគូសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពេលមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ចគ្រប់ពេលវាលា៕

អត្ថបទដែលជាប់ទាក់ទង