ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធប្រើហឹង្សាដាក់សមត្ថកិច្ចអោយរបួស

ភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ទំបន់ទឹកមួយរូបបានរងរបួសជាំភ្នែកម្ខាងដោយបុរសក្រុមក្មេងស្ទាវមួយក្រុមវាយប្រហាហើយព្យាយាមជិះម៉ូតូរត់តែត្រូវបានឃាត់ខ្លួនបានម្នាក់មកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:២០នាទីយប់ ថ្ងៃទី៦ខែ គុម្ភះ ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជាប្រាំ ស្ថិតក្នុងសង្កាត់ទំបន់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ។បុរសជាជនដៃដល់ឈ្មោះរិទ្ធ ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងស្រឡាង ខណ្ឌទួលគោក។

តាមសម្តីសមត្ថកិច្ចជាជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់កំពុងជិះម៉ូតូតែម្នាក់ឯងល្បាតក្នុងភូមិសាស្ត្រការងារបទល្មើសផ្សេងៗ បន្ទាប់មកក៏មានពូម៉ូតូឌុបម្នាក់ជិះម៉ូតូមកប្រាប់ថាមានក្មេងស្ទាវកំពុងដេញវៃគ្នានៅមុខផ្សារសយវណ្ណា ផ្លូវលេខ២៧១ ភ្លាមនោះរូបគាត់ក៏ចាំមើលក្រែងពួកគេជិះមកកាត់មុខ ។

សមត្ថកិច្ចបានបន្តថា ក្រោយមកស្រាប់តែមានឃើញមានម៉ូតូចំនួន៣គ្រឿងមានគ្នា៦នាក់ក្នុងនោះមាននារីម្នាក់ ហើយរូបគាត់ក៏ចាំមើលស្រាប់តែបុរសម្នាក់ជិះម៉ូតូមកបុកម៉ូតូគាត់បណ្តាលអោយដួលថែមទាំងចុះមកវាយគាត់មួយដៃជាំភ្នែកខាងស្តាំហើយបំរុងលើកម៉ូតូគាត់ជិះគេចខ្លួនតែគាត់ដណ្តើមមកវិញ ភ្លាមនោះពួកគេក៏ជិះម៉ូតូព្យាយាមគេចខ្លួនហើយរូបគាត់ក៏ជិះម៉ូតូដេញចាប់រហូតផ្លូវបេតុងខាងក្រោយនិង ANZ Royal ស្ថិតក្នុងសង្កាត់បឹងទំពុនទើបឃាត់បានម្នាក់តែម្តង។

ក្រោយពីឃាត់ខ្លួនបុរសដែលជនដៃដល់ត្រូវបានសមត្ថកិច្ចនាំមកសួនាំនៅប៉ុស្តិ៍នគរបាលទំបន់ទឹក តែបុរសខាងលើមិនព្រមទទួលកំហុសនោះទេ។មួយសន្ទុះក្រោយមកប័ក្សពួកបុរសខាងលើក៏បានមកហើយបានស្រែកឡូឡាពេញប៉ុស្តិ៍នគរបាលដោយអះអាងថាពួកគេមិនបានប្រព្រឹត្តអំពើបែបនេះទេ។ទោះជាយ៉ាងណាយើងមិនទាន់ ដឹងច្បាស់ទាក់ទងនិងករណីខាងលើនេះអោយពិតប្រាកដយ៉ាងណានោះទេដោយសមត្ថកិច្ចបានធ្វើការសាកសួបន្ត៕

អត្ថបទដែលជាប់ទាក់ទង