គ្រោះរញ្ជួយដីមួយបានកើតឡើងនៅក្នុងកោះតៃវ៉ាន់បានធ្វើឲ្យមនុស្សជាច្រើននាក់ស្លាប់នឹងរងរបួស

តៃវ៉ាន់៖​​ នៅថ្ងៃទី 6 ខែកុម្ភៈនៅម៉ោង 23ៈ50​នាទី មានគ្រោះរញ្ជួយដីមួយបានកើតនៅក្នុងកោះតៃវ៉ាន់ដែលមានកំលាំងរហូតដល់ 6,5 រ៉ិចទ័រក្នុង1គីឡូម៉ែត ហើយគ្រោះមហន្តរាយនេះបានរីករាលដាលជាខ្លាំងដែលនាំឲ្យប្រជាជានដែលនៅជុំវិញនោះមានការរងរបួសនឹងស្លាប់ជាច្រើននាក់។

យោងតាមទិន្នន័យចុងក្រោយបំផុតពីមជ្ឈមណ្ឌលឆ្លើយតបគ្រោះមហន្តរាយបានឱ្យដឹងថាការរញ្ជួយដីនេះបានសម្លាប់មនុស្ស 2 នាក់និងរបួស 214 នាក់។ អ្នកស្លាប់គឺស្ត្រីអាយុ 60 ឆ្នាំម្នាក់និងម្នាក់ទៀតជាអ្នកស្រុកដែលមានអាយុ 66 ឆ្នាំ។ ដោយការដួលរលំអគារជាន់ទី 1 និងជាន់ទី 2 ត្រូវបានជាប់នៅ បន្ទប់ក្រោមដី។

អាជ្ញាធរតៃវ៉ាន់បានបញ្ជូនបុគ្គលិករុករកនិងសង្គ្រោះទៅជួយសង្គ្រោះប្រជា​ជនដែលបានជាប់នៅទីនោះ។ នេះបើយោងតាមអាជ្ញាធរឧតុនិយមក្នុងស្រុកបានរាយការណ៍ទៅកាន់សារពត៌មានឲ្យបានដឹងពីរការរញ្ជួយដីដ៏ខ្លាំងក្លានេះ សូមឱ្យបងប្អូនជនជាតិតៃវ៉ាន់មានសុវត្ថិភាព!

អត្ថបទដែលជាប់ទាក់ទង