លោកឧប​នាយក​រដ្ឋម​ន្រ្ដី ​ទៀ បា​ញ់ ដឹក​នាំ​គណ​ប្រតិ​ភូជា​ន់ខ្ព​ស់​ទ​ស្សនា​​ ការ​តាំ​ង​ពិព័​រ​ណ៌លំ​ហរ​អា​កាស​​នៅ ​សឹង្ហ​បូ​រី ​

សឹង្ហបូរី៖ មុនពេ​លចូលរួ​មកិច្ច​ប្រជុំរ​ដ្ឋម​ន្ត្រី​ការ​ពារជា​តិអា​ស៊ា​នក្រៅ​ផ្លូ​វការ ​លោ​កឧ​បនា​យករដ្ឋម​ន្រ្ដី ទៀ​ បា​ញ់ រដ្ឋ​មន្ត្រី​ក្រសួ​ងកា​រពារជា​តិ ​បានដឹ​កនាំគ​ណៈប្រ​តិភូក្រ​សួងកា​រពារជា​តិកម្ពុ​ជា រួ​មជាមួ​យបណ្តា​រដ្ឋ​មន្ត្រី​​ កា​រ​ពា​ជាតិ​អាស៊ា​នទាំ​ង​១០ប្រ​ទេ​ស ​បាន​អញ្ជើញចូ​លរួម​ក្នុងក​ម្មវិធី​បើក​ការតាំ​ងពិព័​រណ៌លំ​ហរអា​កាស​ ឆ្នាំ២​០១៨​ ដែ​លបាន​ប្រា​រព្ធធ្វើនៅ​មជ្ឈ​មណ្ឌលតាំ​ងពិព​ណ៌ ​ចាង​យី (​Changi)​ ប្រទេ​សសឹង្ហ​បូរី កាលពី​ថ្ងៃ​​ទី​​៥​ ខែ​កុម្ភៈ​ ឆ្នាំ២​០១​៨​។ ​ទន្ទឹមនេះគណៈប្រតិភូកងយោធពលខេមរភូមិន្ទ មកពីបញ្ជាការដ្ឋាន កងទ័ពជើងគោក កងទ័ពជើងទឹក និងជើងអាកាស ក៏បានចូលរួមទស្សនាក្នុងពិធីក្នុងពិធីតាំងពិព៌ណលំហរអាកាស ឆ្នាំ២០១៨ នៅសឹង្ហបូរីផងដែរ។

ពិព័រណ៌លំហរអាកាស ឆ្នាំ២០១៨ នៅសឹង្ហបូរី ដែលជាពិព័រណ៌អាកាសចរណ៍ដ៏ធំមួយ ដែលតែងតែបានប្រារព្ធ ធ្វើនៅរៀងរាល់ពីរឆ្នាំម្តង និងបានផ្តល់ឱកាសដល់ប្រមុខការពារជាតិអាស៊ាន និងមេបញ្ជាការកងទ័ពមកពី បណ្តាលប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងអ្នកចូលរួមពីវិស័យឯកជន បានសិក្សាស្វែងយល់ អំពីបច្ចេកវិទ្យាថ្មីៗក្នុងវិស័យឧស្សាហកម្មការពារជាតិ ដែលកំពុងមានការរីកចំរើនជឿនលឿន យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ។

លើសពីនេះទៅទៀតការតាំងពិព័រណ៌លំហរអាកាសនេះក៏បានបើកចំហរដល់បណ្តាលក្រុមហ៊ុនផលិតផ្នែកឧស្សាហ៍កម្មយោធា បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យបច្ចេកទេស វិទ្យាសាស្ត្រ និងបង្កើន កិច្ចសហប្រតិបត្តិការរវាងដៃគូ។ នៅក្នុងពិព័រណ៌លំហរអាកាសឆ្នាំ២០១៨នេះ មានក្រុមហ៊ុនផលិតយន្តហោះ ប្រភេទខុសគ្នា ចំនួន៥៨ប្រភេទមកដាក់តាំងបង្ហាញភ្ញៀវទស្សនា។

ឆ្លៀតក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្ដី បានទស្សនាតាមស្តង់តាំងពិព័រណ៌មួយចំនួនដែលផ្តោតលើ វិស័យ អាកាសចរណ៍នាវាចរ ព្រមទាំងសម្ភារៈបច្ចេកវិទ្យាទំនើប។ ក្នុងឱកាសនោះដោយបានការអញ្ជើញពីលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន ក៏បានជួបសម្តែង ការគួសម ប្រកបដោយភាពស្និទ្ធស្នាល ក្នុងពេលប្រទេសសឹង្ហបុរី ជាប្រធានអាស៊ាន ឆ្នាំ២០១៨។

មុនបញ្ចប់កម្មវិធីទស្សនកិច្ច គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានទស្សនាការសម្តែងលើអាកាស ដោយកងទ័ពអាកាសសឹង្ហបុរី កងទ័ពអាកាសរាជាណាចក្រថៃ សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌូនេស៊ី និងកងទ័ពជើងអាកាសម៉ាឡេស៊ី ដែលអាកាសយាននិកទាំងនោះ បានបញ្ជាបើកបរយន្តហោះប្រកបដោយ ទេព្យកោសល្យខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង