សម្តេចតេជោ​​ ហ៊ុ​ន​ សែ​​ន ​អញ្ជើ​​ញស​​ម្ពោធ​​រោ​ង​ច​​​ក្រ​​ផ​​លិ​​តស៊ី​ម៉​​ង់​ត៍​ក្រុម​​ហ៊ុ​នជី​ប​ម៉ុង​​ ​អ៊ីន​​​ស៊ី​ ​ស៊ី​មេ​ន​ ខ​ប​ភើ​​រេសិ​ន​​ (C​MI​C)​

កំពត៖ នៅព្រឹ​កថ្ងៃ​ព្រហ​ស្បតិ៍​ ៨​រោ​ច ខែមា​ឃ ឆ្នាំរកា​ នព្វស័ក​ ព.ស២​​៥៦១ ត្រូ​វនឹងថ្ងៃ​ទី៨ ​ខែកុ​ម្ភៈ ឆ្នាំ២​០១៨​នេះ ស​ម្តេ​ចអគ្គមហាសេ​នា​បតី​តេ​ជោ​ ហ៊ុ​ន សែ​ន ​នាយ​ករ​ដ្ឋម​ន្រ្តី ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​អញ្ជើ​ញ​ជា​អ​ធិ​បតីភា​ពដ៏ខ្ព​ង់ខ្ព​ស់ស​ម្ពោធដា​ក់ឲ្យ​ប្រើ​ប្រាស់​រោ​ងច​ក្រផ​លិតស៊ី​ម៉​ង់ត៍រប​ស់ក្រុ​ម​ហ៊ុន​ ជី​បម៉ុង ​អ៊ីនស៊ី ​ស៊ីមេ​ន ខប​ភើរេ​សិន​ (Chip ​Mong ​Insee​-CM​IC) ដែលមា​នទី​តាំង​នៅតា​មប​ណ្តោយ​ផ្លូវជា​តិលេខ​៣១ ​ក្នុង​ភូមិ​ព្រៃ​តា​ព្រិត​ ឃុំ​ស្ដេ​ចគង់ខា​ងលិ​ច ​ស្រុក​បន្ទាយ​មាស ​ខេត្ត​កំពត​ ចម្ងា​យប្រ​មាណ ​១២៥​គី​ឡូម៉ែត្រ​ពីទី​ក្រុង​ភ្នំ​ពេញ។​​

 

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងមានមោទភាពបំផុត ចំពោះប្រទេសកម្ពុជា ដែលបាន បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ផ្ទាល់ខ្លួននៅទីនេះ ហើយការបង្កើតរោងចក្រនេះ គឺជាការបង្កើតឧស្សាហកម្មធុនធ្ងន់មួយរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកនៃវិស័យសំណង់ ជាពិសេសការសាងសង់សំណង់អាគារផ្សេងៗដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងគ្រប់វិស័យនានា ។

ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនេះគឺបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប របស់កម្ពុជាចំនួនទឹកប្រាក់៦០% និងក្រុមហ៊ុនស៉្យាមស៊ីធីស៊ីមេនរបស់ប្រទេសថៃចំនួនទឹកប្រាក់៤០% ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បាន ៥,០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ចាក់ថា ខេត្តកំពត គឺជាខេត្ត ដែលបានបញ្ចប់សង្គ្រាមក្នុងឆ្នាំ១៩៩៦ តាមរយៈនយោបាយឈ្នះឈ្នះដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយពេលនេះខេត្តកំពតបានប្រែក្លាយទៅជាខេត្តដែលមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរលើគ្រប់វិស័យ ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ព្រោះជាខេត្តជាប់តំបន់សមុទ្រ ។ កំពតក៏ជាខេត្តដែលមានផលិតអំបិលផ្ទាល់ខ្លួន និងចែកចាយអំបិលទៅកាន់បណ្តាខេត្តផ្សេងៗទៀតផង។

តាមរយៈការបង្កើតរោងចក្រនេះក៏ជាការផ្តល់ការងារមួយចំនួនដល់ពលរដ្ឋកម្ពុជាប្រមាណេជាង៤០០នាក់ ផងដែរ ជាពិសេសអ្នកដែលនៅខេត្តកំពតនេះតែម្តង។ កម្ពុជាក៏ត្រូវការផលិតស៊ីម៉ងត៍ ដើម្បីធ្វើការនាំចេញផងដែរ ដូចច្នេះកម្ពុជាត្រូវបង្កើនសមត្ថភាពបន្ថែមទៀតក្នុងវិស័យឧស្សាហកម្មមួយនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងខេត្តកំពត ដែលកន្លងមកតែងតែជឿជាក់គាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ហើយសម្តេចតេជោ សូមអោយប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រជាបន្តទៀត។ សម្តេចតេជោ សន្យាថានឹងនៅរួមដំណើរជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងការដឹកនាំប្រទេសមិនតិចជាង១០ឆ្នាំទៅមុខទៀត។

សម្តេចតេជោ ហ៊ុន សែន បានជូនពរចំពោះប្រជាពលរដ្ឋទាំងអស់ សូមជូបតែសេចក្តីសុខចម្រើនគ្រប់ៗគា្ន។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាខ្សែសង្វាក់ផលិតកម្មនៃក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នេះក្នុងបរិយាកាសរីករាយក្រៃលែង៕

អត្ថបទដែលជាប់ទាក់ទង