ការបង្កើត​រោង​ចក្រច​ម្រាញ់ប្រេ​ង​ច័ន្ទ​ន៍ក្រឹ​ស្នា ​ឆ្លុះ​បង្ហាញ​ពី​ទំនុ​ក​ចិត្ត​រប​ស់វិ​និ​យោ​គិន ​មក​លើកា​រដឹ​កនាំ​រប​ស់រាជ​រដ្ឋាភិ​បាល​

ភ្នំពេញ៖ នា​ឱកា​សអញ្ជើញ​ជាអ​ធិបតី​ក្នុង​ពិធីផ្ស​ព្វ​ផ្សាយ​ការបើ​ក​ចំហរទី​ផ្សា​រច័​ន្ទ​ន៍​ក្រឹ​ស្នា និង​បង្កើតរោ​ងចក្រច​ម្រាញ់​ប្រេង​ច័ន្ទន៍​ក្រឹស្នា​ តាម​បច្ចេ​កវិ​ទ្យា​ទំ​នើ​ប និង​ពិធីចុះ​ហត្ថលេ​ខាលើ​កិច្ចព្រម​ព្រៀងពា​ណិជ្ជ​កម្ម​ និង​គ្រ​ប់គ្រ​ងច័​ន្ទក្រឹ​ស្នារវាង​ក្រុម​ហ៊ុន​កម្ពុ​ជា-​ថៃ​ ដែល​រៀប​ចំឡើង​កាលពីព្រឹក​ថ្ងៃទី០​៧ ​ខែកុ​ម្ភៈ ឆ្នាំ​២០១​៨ ​នៅ​សណ្ឋាសូហ្វីតែ​លភូ​គីត្រា ​​រាជធា​នីភ្នំពេ​ញ ឯកឧ​ត្តម ​ប៉ាន សូ​រស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិ​ជ្ជក​ម្ម ​បាន​ចាត់​ទុក​ព្រឹត្តិកា​រណ៍នេះ គឺ​ជាវឌ្ឍ​នភាព​ថ្មីស​ម្រា​ប់វិស័​យពា​ណិជ្ជ​កម្ម និង​ជាកា​របង្ហា​ញអំ​ពីទំនុក​ចិត្តរបស់​វិនិ​យោ​គិន ​មកលើ​ការ​ដឹកនាំរប​ស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។​

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា រោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នាដំបូងគេនេះ នឹងជំរុញទីផ្សារសម្រាប់ផលិតផលខ្លឹមចន្ទន៍គ្រឹស្នានៅកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជន សំដៅចូលរួមកាត់បន្ថ​យ​ភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល។ លើសពីនេះ ព្រឹត្តិការណ៍នេះក៏នឹងរួមចំណែកអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀតទាំងបច្ចុប្បន្ន និងអនាគត។

«ពាណិជ្ជកម្មច័ន្ទន៍ក្រឹស្នា មាននៅកម្ពុជាតាំងពីសម័យបុរាណ ហើយមានតម្រូវការខ្ពស់សម្រាប់ទីផ្សារនៃប្រទេសអារ៉ាប់។ បច្ចុប្បន្ន កម្ពុជាមានដើមច័ន្ទន៍ក្រឹស្នាប្រមាណជាង ១លានដើម ហើយផលិតផលដែលចម្រាញ់ចេញពីរោងចក្រថ្ងៃនេះ នឹងមានលក្ខណៈស្តង់ដារអន្តរជាតិ អាចឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក» ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

«ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយថ្នាំវ៉ាក់សាំង ដើម្បីធ្វើឲ្យដើមច័ន្ទន៍ក្រឹស្នាមានគុណភាព ក្រុមហ៊ុននឹងពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗផងដែរ» ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្ថែម។

សូមបញ្ជក់ថា តាមរយៈអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងច័ន្ទន៍ក្រឹស្នា ដែលបានចុះហត្ថលេខាថ្ងៃនេះ ក្រុមហ៊ុនធូបច័ន្ទន៍ក្រឹស្នាខ្មែរ និងក្រុមហ៊ុន First Capital Global (FCG) នៅក្នុងប្រ​ទេ​ស​ថៃ​ នឹងសហការពង្រឹងគុណភាព ព្រមទាំងបង្កើតរាល់គម្រោងនានា ទាក់ទងនឹងអាជីវកម្មខ្លឹមច័ន្ទគ្រឹស្នានៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទាំងពីរ គ្រោងនឹងដាក់បញ្ចូលខ្លឹមច័ន្ទន៍គ្រឹះស្នាប្រហែល ១លានដើម សម្រា​ប់​ដំណាក់កាលទី១ ដែលមានរយៈពេល ៩ខែ ដើម្បីកែច្នៃជាផលិតផលប្រេងច័ន្ទន៍​ក្រឹស្នាដែលមានគុណភាពខ្ពស់ សំដៅប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសផលិតប្រេងច័ន្ទន៍ក្រឹស្នាដ៏ល្បីល្បាញ នៅលើឆាកអន្តរជាតិនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង