អង់គ្លេស ​ស​ន្យាប​ន្ត​ចាប់​ដៃគូ​ពាណិជ្ជ​កម្មជា​មួយ​កម្ពុជា ​និងប​ញ្ជា​ទិញអ​ង្ក​រ ស្ក​រត្នោ​តនិ​ងម្រេច​ចូលទី​ផ្សា​រអ​ង់គ្លេ​ស​

ភ្នំពេញ៖ លោក អេតវើត វៃ​សឺ ​(Edwar​d Vaiz​ey) បេ​សកជ​ននា​យក​រដ្ឋមន្រ្ដី​​នៃចក្រ​ភព​អង់​គ្លេ​​ស ទ​ទួល​​​បន្ទុ​កពា​ណិជ្ជ​​កម្ម​​ នៅក្នុ​ងជំនួប​ពិភា​​ក្សា​ការងា​រដើម្បី​ពង្រឹ​ង​កិ​ច្ចសហ​ប្រតិប​ត្តិកា​ររវាង​ប្រ​ទេស​ទាំងពីរក​ម្ពុ​ជា​និង​ចក្រ​ភព​អង់​គ្លេស​ ជាមួយ​ប្រមុ​ខការទូត​​កម្ពុជា​ ​លោ​កទេ​សរដ្ឋ​មន្រ្ដី ប្រា​ក់ សុខុ​ន រដ្ឋ​ម​ន្ត្រីក្រសួង​ការប​រទេស ​និង​សហ​ប្រតិប​ត្តិការអន្តរជាតិ​នៅ​ទី​ស្តីការ​ក្រសួ​ងនា​ព្រឹក​ថ្ងៃទី​១២ ​រោច ខែ​មាឃ​ ឆ្នាំ​រកា ន​ព្វស័ក​ ២៥៦​១ ត្រូ​វនឹងថ្ងៃ​ទី១​២ ខែ​កុម្ភ: ​ឆ្នាំ២០១៨​ ។

 នៅក្នុ​ងជំនួប​នេះ ​លោ​កទេ​សរដ្ឋ​មន្រ្ដី ប្រា​ក់ សុខុ​ន បានបញ្ជាក់ថា ចក្រភពអង់គ្លេសនៅតែបន្តរក្សានិរន្តរភាព ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងបន្តពង្រឹងផ្នែកពាណិជ្ជកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្ម និងបង្កើនធុរៈកិច្ចអង់គ្លេសនៅកម្ពុជា ក្នុងនោះដែរ លោកបេសកជននាយករដ្ឋមន្ត្រីអង់គ្លេស ក្រៅពីធ្វើជាដៃគូនាំអង្ករល្អពីកម្ពុជា ក៏បានសម្ដែងការគាំទ្រគុណភាព ស្ករត្នោតកម្ពុជា ព្រមទាំងបានជំរុញការនាំចូលស្ករត្នោតនិងម្រេចកម្ពុជាចូលទៅកាន់ទីផ្សារអង់គ្លេសព្រមទាំងបានសន្យាឱ្យមានកិច្ចសហការរវាងវិទ្យាស្ថានការទូតកម្ពុជាជាមួយអង់គ្លេសនៅពេលអនាគតផងដែរ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងចក្រភពអង់គ្លេស ព្រមទាំងបានរំលឹកឡើងវិញអំពីការខិតខំប្រឹងប្រែងរបស់បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេសអាណតិ្តមុន បានជួយកម្ពុជាផ្នែកពាណិជ្ជកម្ម និងអប់រំ ពិសេសការកើនឡើងពាណិជ្ជកម្មជាង ៨០០លានដុល្លារក្នុងឆ្នាំ២០១៥ និងកើនឡើងប្រមាណ ១០០០លានដុល្លារនៅឆ្នាំ២០១៧ ហើយកម្ពុជាចង់ឱ្យមានការកើនឡើងអ្នកធុរៈកិច្ចនិងទេសចរណ៍អង់គ្លេសនៅកម្ពុជាកាន់តែច្រើនទៀត។

សូមបញ្ជាក់ថា កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសអង់គ្លេសមានសម្លៀកបំពាក់ជាង៨០% និងផលិតផលកសិកម្មនានាពីកម្ពុជា។ នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរពុំបានពិភាក្សាអំពីសភាពការណ៍នយោបាយនៅកម្ពុជាទេ ព្រោះអង់គ្លេសប្រកាន់គោលជំហរមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ ប៉ុន្តែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងធុរៈកិច្ចជាមួយកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង