សរុបទូទាំងប្រទេស៖ ភ្ញៀវទេសច​រជិត១លា​​ន​នា​ក់​ ​​ធ្វើ​ដំ​​ណើ​​រ​ក​ម្សា​​ន្ត​តា​​មរ​ម​​ណី​យ​​ដ្ឋាន​នា​​​នាក្នុ​ងឱ​កាសបុ​ណ្យចូ​ល​ឆ្នាំចិន

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានបញ្ចាក់​នៅព្រឹ​កថ្ងៃទី១​៩ ខែ​កុម្ភៈ​ ឆ្នាំ២​០១៨នេះ​ បានឲ្យ​ដឹងថា ក្នុ​ងឱកា​សបុណ្យចូ​លឆ្នាំ ប្រពៃ​ណីចិន ​ឆ្នាំ២០​១៨កន្លង​ទៅនេះ​ មាន​បងប្អូ​នប្រជាពលរដ្ឋ​ និ​ង​ទេស​ចរ​អន្តរ​ជាតិ​ បា​នធ្វើដំ​ណើរកំ​សាន្ត ​នៅតាមរម​ណីយដ្ឋា​ននានាទូទាំ​ងប្រទេស ​មានចំ​នួន​​ប្រមាណ​ជាង៨៦​៤,៧៧០​នាក់ ​កើន​ឡើងប្រ​មាណ៥​៤.៥៦​%។​

ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជិត១លាននាក់នោះ មានទេសចរជាតិមានចំនួនប្រមាណ ៧៤៤,១៤០នាក់ កើនឡើងប្រមាណ៤៧.៣២% និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ១០៥,៣៧០នាក់ កើនឡើង៩៣.៥៩% ក្នុងនោះខេត្តគោលដៅសំខាន់ៗរួមមាន៖

១៖ សៀមរាប ប្រមាណ ៩០,៨២០នាក់ កើនឡើងប្រមាណ ១៣.៩៣%

២៖ ព្រះសីហនុ ប្រមាណ ៨៨,០០០នាក់ កើនឡើងប្រមាណ ៦.៥០%

៣៖ កំពត ប្រមាណ ១២៦,៨៩០នាក់ កើនឡើងប្រមាណ ៥១.៦៤% (ក្នុងនោះទៅកំសាន្តនៅរមណីយដ្ឋានបូកគោ មានចំនួនប្រមាណ៦៩,៧០០នាក់)

៤៖ កែប ប្រមាណ ១០៥,០០០នាក់ កើនឡើងប្រមាណ ៦.០៣%

៥៖ បាត់ដំបង ប្រមាណ ៧៩,០៧០នាក់ កើនឡើងប្រមាណ ៩៤.៣៥%

៦៖ រាជធានីភ្នំពេញ ប្រមាណ ៥២,៨៤០នាក់ កើនឡើងប្រមាណ ៨.៤៧%

៧៖ កោះកុង ប្រមាណ ៥៤,៨៥០នាក់ កើនឡើងប្រមាណ ១៦៤%

៨៖ ក្រចេះ ប្រមាណ ២៧,២៨០នាក់ កើនឡើងប្រមាណ ៧.៩១%

៩៖ រតនគិរី ប្រមាណ ១៩,៧៩០នាក់ កើនឡើងប្រមាណ ៥.៧០%

១០៖ មណ្ឌលគិរី ប្រមាណ ១៧,៣៧០នាក់ កើនឡើងប្រមាណ ១៨.០៣%

១១៖ ស្ទឹងត្រែង ប្រមាណ ១៥,២៥០នាក់ កើនឡើងប្រមាណ ៩.៤២%

១២៖ កំពង់ស្ពឺ ប្រមាណ ៥៥,១៧៦នាក់ កើនឡើងប្រមាណ ៤.២០%

១៣៖ ឧត្តរមានជ័យ ប្រមាណ ១,០៥០នាក់ កើនឡើងប្រមាណ ៥.០០%

១៤៖ កំពង់ធំ ប្រមាណ ១៤,៤១០នាក់ កើនឡើងប្រមាណ ២៥៨.៨០%

១៥៖ បន្ទាយមានជ័យ ប្រមាណ ២៤,១០៥នាក់ កើនឡើងប្រមាណ ៩៤.១១%

១៦៖ ស្វាយរៀង ប្រមាណ ១,៧៩៩នាក់ កើនឡើងប្រមាណ ៥៥៤.១៨%

១៧៖ ព្រៃវែង ប្រមាណ ៤,០៧០នាក់ កើនឡើងប្រមាណ ៦.៥០%

១៨៖ កំពង់ចាម ប្រមាណ ១៩,១៦៨នាក់ កើនឡើងប្រមាណ ៦.៥០ %

១៩៖ បៃលិន ប្រមាណ ១០,៣៤៨នាក់ កើនឡើងប្រមាណ ១១.៤៥%

២០៖ តាកែវ ប្រមាណ ១០,៤៥០នាក់ កើនឡើងប្រមាណ ៨.០៣%

២១៖ ត្បូងឃ្មុំ ប្រមាណ ១,៨៩៧នាក់ កើនឡើង ប្រមាណ ៣៩,១០%

២២៖ ព្រះវិហារ ប្រមាណ ១១,៣៩១នាក់ កើនឡើងប្រមាណ ១៨.៣៣%

២៣៖ កណ្តាល ប្រមាណ ៥៩,២៩៨នាក់ កើនឡើងប្រមាណ ១៣.៧៣%

២៤៖ ពោធិ៍សាត់ ប្រមាណ ១៦,៦១៥នាក់ កើនឡើងប្រមាណ ៣,២%

២៥៖ កំពង់ឆ្នាំង ប្រមាណ ៤៧៤៤នាក់ កើនឡើងប្រមាណ ៦៥៤%

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ សង្កេតឃើញថា ភ្ញៀវទេសចរមានការកើនឡើងខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ដោយសារគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ជំរុញឱ្យមានការធ្វើដំណើរកម្សាន្ត។

ម្យ៉ាងវិញដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តន៍តួនាទីភារកិច្ច ជំរុញដល់ការងារអភិវឌ្ឍ វិស័យទេសចរណ៍ក្នុងខេត្ត បានកាន់តែល្អប្រសើរឡើងជាលំដាប់ ហេដ្ឋារចនាសម្ព័ន្ធ ទៅកាន់តំបន់រមណីយដ្ឋាននានា មានភាពល្អប្រសើរ មានសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរ ហើយតម្លៃម្ហូបអាហារ នៅតាមរមណីយដ្ឋាននានា ពុំមានការឡើងថ្លៃគួរឲ្យកត់សំគាល់ឡើយ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ដែលទើបតែកន្លងផុតទៅនេះ នៅខេត្តជាប់ព្រំ​ដែ​ន​វៀ​តណាម រួមមានខេត្តព្រៃវែង ស្វាយរៀង ក៏មានភ្ញៀវទេសចរជនជាតិវៀតណាម ចូលមកលេងកម្សាន្តច្រើន ខណៈខេត្តជាប់ព្រំដែនថៃ រួមមានបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិនជាដើម ភ្ញៀវជនជាតិថៃ ក៏មានចូលមកកម្សាន្តច្រើនផងដែរ។ ដែលនេះបង្ហាញថា ប្រទេសជិតខាងក៏ពេញចិត្តមកលេងកំសាន្តលើទឹកដីកម្ពុជា ដែលកាលពីមុនភាគច្រើនពលរដ្ឋខ្មែរ ទៅលេងប្រទេសជិតខាង។​

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមការសង្កេតមើលជាក់ស្តែង ប្រជាពលរដ្ឋមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយសុខសន្តិភាពពេញផ្ទៃប្រទេស ដែលពួកគាត់មិនបានគិតអ្វីក្រៅ តែពីខិតខំប្រកបរបររកទទួលទាន ធ្វើឲ្យជីវភាពកាន់តែធូរធា និងដើរលេកម្សាន្តសប្បាយនោះទេ។ ដោយសារតែជីវភាពកាន់តែធូរធានេះហើយទើប មានប្រជាពលរដ្ឋកម្ពុជា មួយចំនួនមិនត្រឹមតែដើរកម្សាន្ត នៅក្នុងប្រទេសរបស់ខ្លួនទេ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ពួគគាត់ថែមទៅកម្សាន្តក្រៅប្រទេសរួមមានប្រទេសថៃ ម៉ាឡេស៊ី សឹង្ហបុរី ចិន និងប្រទេសផ្សេងៗមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង