នៅដើម​ឆ្នាំ២០​១៨​នេះ​ ក​ម្ពុជា​នាំ​ចេញ​ជ័រ​កៅ​ស៊ូ​បាន​ជិត​២​ម៉ឺន​តោន​ បានចំ​ណូ​លជា​ង​២៧លា​ន​ដុល្លារ​

ភ្នំពេញ៖ របា​យការ​ណ៍រប​ស់អគ្គ​នា​យក​ដ្ឋា​នកៅ​ស៊ូ ​ផ្ញើ​ជូនរ​ដ្ឋមន្ត្រី​ក្រសួង​កសិ​កម្ម ​ដែលទ​ទួល​បាន​នៅ​ថ្ងៃទី២​២ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៨​នេះ​​បានបញ្ជា​ក់ថា​ ​នៅខែ​ម​ករា​ ឆ្នាំ​២០១​៨ ក​​ម្ពុជាបាននាំ​ចេញ​ជ័​រកៅ​ស៊ូ​ បា​ន ​១៨​,៧​៨​៣​តោ​ន​ កើ​ត៣​២​% ​ដោយ​ក្នុង​១តោ​នលក់​ជា​ម​ធ្យម​តម្លៃ​ ​១៤៤​០ដុ​ល្លា​​រ ដូ​ច្នេះ​ក្នុងខែ​មក​រា ​ការ​នាំ​ចេ​ញមា​នទឹ​ក​ប្រាក់​សរុបជា​ង​ ២៧​លានដុល្លា​​រអា​​មេរិក​។​
របាយការណ៍ដដែលបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤៣៦,៣៤០ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ១៧០២៣០ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៦១០៩ហិកតា ស្មើនឹង៦១%។

រាជរដ្ឋាភិបាលបានកំណត់គោលដៅផលិតជ័រកៅស៊ូ ឲ្យបាន ២៩ម៉ឺនតោននៅឆ្នាំ២០២០។ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១៦ ជាប្រទេសដែលផលិតជ័រកៅស៊ូធម្មជាតិច្រើនលើពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង