ឡៅ​ ចន្រ្ទា ​​បាន​ជា​ប់​ជា​​កីឡា​ករ​ជ​ម្រើ​ស​ជា​តិ​គុ​ន​​ខ្មែរ​​លើក​​ទី​២​

ភ្នំពេញ៖ កីឡាក​រ​ជើង​ខ្លាំ​ង​ជួរ​មុខ​​របស់​​ក​ម្ពុជា​ ​ឡៅ​ ច​ន្រ្ទា​ ថា​ ​នឹង​ខំ​ប្រឹង​​ឲ្យ​​ខ្លាំង​​បំផុត​​ ប​ន្ទាប់​បា​ន​ជា​ប់​ជា​កី​ឡាករ​ជម្រើស​​ជាតិ​​គុន​​ខ្មែរ​​លើក​ទី​២​ ​ឆ្នាំ​ ​២០១៨​នេះ​​ ដើម្បី​​ត្រៀម​កា​រ​ប្រកួ​ត​នានា​​តំណា​​ង​ឲ្យ​​ប្រទេ​ស​ជា​តិ។​​ឡៅ​ ចន្រ្ទា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រមូល​ផ្ដុំ​កីឡាករ​ជម្រើស​រើស​ជាតិ​ គេ​យក​សុទ្ធតែ​ជើង​ខ្លាំង​ និង​មាន​ស្នាដៃ​ល្អ​នា​កន្លង​មក​ ខណៈ​អ្នក​ជាប់​ជម្រើស​ជាតិ​ពេល​នេះ​ គឺ​ជា​ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​ ទើប​បញ្ចប់​ប៉ុន្មាន​​ខែ​នេះ។​

ម្ចាស់​ខ្សែក្រវាត់​៣ស្ថាប័ន​រូប​នេះ​បន្ត​ថា​ ការ​ជាប់​ជម្រើស​រើស​ជាតិ​លើក​ទី២​នេះ​ រូប​គេ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង ​នឹង​ប្រឹង​ហ្វឹកហាត់​ ក៏​ដូច​ជា​ប្រឹងប្រែង​ប្រកួត​ដើម្បី​យក​មេដាយ​ជូន​ប្រទេស​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ធំៗ​នៅ​ពេល​ខាង​មុខ​ ជា​ពិសេស​ស៊ីហ្គេម​ ២០១៩​ នៅ​ហ្វីលីពីន។​

ចំពោះ​ប្រភេទ​ទម្ងន់​លើក​នេះ​គឺ​៦៧​គីឡូក្រាម​ ប្អូន​ប្រុស​ ឡៅ​ ស៊ីណាត​ ខាង​លើ​នេះ​ ថា​មិន​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បញ្ហា​ទម្ងន់​ដូច​មុននោះទៀត​ទេ សម្រាប់​កីឡាករ​ជម្រើស​រើស​ជាតិ​គុន​ខ្មែរ​បច្ចុប្បន្ន​នេះ​មាន​៨រូប​ គឺ​ ម៉ឺន​ សុភា​ ធឿន​ ធារ៉ា​ ឡៅ​ ចន្រ្ទា​ ឃីម​ ឌីម៉ា​ ឡៅ​ ចិត្រា​ ឡុង​ សំណាង​ វ៉ាន់ វឿន​ និង​ ហ៊ឹម​ សេរី។​ ជម្រើស​ជាតិ​ទាំង​អស់​ប្រមូល​ផ្ដុំ​ចាប់​ពី​ខែ​កុម្ភៈ​ នេះ​តទៅ​រហូត​ដល់​ខែ​ឧសភា​ ឆ្នាំ​២០១៨៕

 

អត្ថបទដែលជាប់ទាក់ទង