រឿងរ៉ាវពាក់​ពាន់​ករណី​វះកា​ត់ស​ម្រា​លកូ​ន​ភ្លេច​ក​ន្សែងក្នុ​ង​ពោះ​

កំពង់ចាម៖ បន្ទាប់​ពី​ទទួ​ល​បានព័​ត៌មា​នភ្លា​មៗ​ តាមរ​យៈ​កា​រ​ផ្សាយរប​ស់​ប​ណ្ដាញ​ព័ត៌​មាន​ ពាក់​ព័​ន្ធករ​ណីគ្រូ​ពេទ្យ​បង្អែ​ក ខេត្ត​កំពង់​ចាម​ វះស្ដ្រី​ឆ្ល​ង​ទន្លេ​ភ្លេចក​​ន្សែ​ងក្នុ​ងពោះ​នោះ ​អ​ភិ​បាល​ខេ​ត្តកំព​ង់​ចាម​ ឯក​​ឧត្ត​ម​ ​គួច ចំ​រើន ​បា​នប​ញ្ជាឲ្យ​ប្រ​ធាន​ម​ន្ទី​រសុ​ខាភិ​បាល ​លោក ​គឹម ​សួរភិ​រុណ​ ឲ្យកោះ​​ហៅប្រ​ធាន​មន្ទីរ​ពេទ្យ​បង្អែក​ ​គ្រូពេទ្យ​វះ​កាត់​ មក​ជួប​ជាមួយភាគីជ​នរង​គ្រោះ​ នៅ​វេលា ​ម៉ោ​ង៣​រសៀ​ល ​ថ្ងៃ​ទី២​៤ ខែ​កុម្ភៈ​ ​ឆ្នាំ​២០​១៨នេះ​ ដើ​ម្បី​ធ្វើ​កា​រ សួ​រនាំប​ន្ថែ​ម និង​ស្តាប់​យោ​បល់​ម្នាក់ៗ​​ ។​​​​
​ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាម ក៏បានប្រាប់ទៅអភិបាលស្រុក​ កងមាស ឲ្យដឹកនាំមន្រ្តីចុះទៅពិនិត្យស្ថានភាពជនរងគ្រោះ ព្រមទាំងតាមដានលើការព្យាបាលជំងឺរហូតជាសះស្បើយផងដែរ។

ពិតជាដោះស្រាយទាន់សភាពការចំពោះ ពាក់ព័ន្ធករណីគ្រូពេទ្យ បង្អែកខេត្តកំពង់ចាម វះស្ដ្រីឆ្លងទន្លេភ្លេចកន្សែងក្នុងពោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្ត កំពង់ចាម បានបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលលោក គឹម សួរភារុណ ឲ្យកោះហៅប្រធានមន្ទីរពេទ្យ គ្រូពេទ្យវះកាត់ មកជួបជាមួយភាគីជនរងគ្រោះ ក្រោយពីជួបប្រជុំពិភាក្សារវាងឯកឧត្តម អភិបាលខេត្តកំពង់ចាម និងជនរងគ្រោះ ព្រមទាំងប្រធានមន្ទីរសុខាភិបាល ជនរងគ្រោះទទួលបានថវិកាពីមន្ទីរសុខាភិបាលចំនួន ៥ពាន់ដុល្លា ដោយឡែកឯកឧត្តម អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភថវិកាបន្ថែមសម្រាប់ការធ្វើដំណើរយកជនរងគ្រោះទៅព្យាបាលចំនួន៥លានរៀលបន្ថែម និងបញ្ជូនរថយន្តសាមុយសម្រាប់ដឹកអ្នកជំងឺទៅមន្ទីរពេទ្យកាល់ម៉ែតចំពោះការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធានារ៉ាប់រងទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង