ការប្រកួតបាល់ទាត់យុវជនស្រុកព្រៃនប់ ពានឯកឧត្តម យន្ត មីន ឈានដល់វគ្គ៨ក្រុមហើយ

ព្រះសីហនុ៖ ការប្រកួតបាល់ទាត់យុវជនស្រុកព្រៃនប់ ពានឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុឆ្នាំ​២០១៧-២០១៨ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការប្រកួតបានឈានដល់វគ្គ៨ក្រុមហើយ ហើយនៅថ្ងៃទី៤ ខែមីនាខាងមុខនេះ ការប្រកួតនឹងឈានដល់វគ្គ៤ក្រុមពាក់កណ្តាកផ្តាច់ព្រ័ត។

បើយោងតាមគណៈកម្មាធិការរៀបចំការប្រកួត ការប្រកួត និងត្រូវធ្វើពិធីបិត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅទីលានវិទ្យាល័យហ៊ុនសែនវាលរេញ។

សូមបញ្ចាក់ថា ការប្រកួតបាល់ទាត់យុវជនស្រុកព្រៃនប់ ពានឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ គឺបានប្រព្រឹត្ត​ទៅ ដោយចាប់ផ្តើមជារាងរាល់ឆ្នាំ ចាប់ពីអំឡុងខែ១២ចុងឆ្នាំ ហើយបញ្ចប់នៅក្នុងខែ៣ដើមឆ្នាំ ដែលមានរយៈពេលប្រកួតជិត៤ខែដោយប្រកួតតែក្នុងថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាក់៕

វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង