ការប្រកួតបាល់ទាត់យុវជនដេីម្បីដណ្ដេីមពានរង្វាន់ឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុ

ព្រះសីហនុ៖ ការប្រកួតបាល់ទាត់យុវជនស្រុកព្រៃនប់ ពានរង្វាន់ឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុឆ្នាំ២០១៧-២០១៨ គិតត្រឹមថ្ងៃទី២៥ កុម្ភៈ ២០១៨នេះ ការប្រកួត បានឈាន ដល់វត្ត៨ក្រុមហើយ និងនៅថ្ងៃទី៤មិនា២០១៨ខាងមុខនេះ ការប្រកួតនឹងឈានដល់វគ្គ៤ក្រុមពាក់កណ្តាលផ្តាច់ព្រ័ត។

ជាមួយគ្នានេះ បើយោងតាមគណៈកម្មការរៀបចំការប្រកួតអោយដឹងថា ពិធីបិទការប្រកួតនិងចែកពាន គ្រោងធ្វើនៅ ថ្ងៃទី១១មិនា២០១៨ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុនៅទីលានបាល់ទាត់ វិទ្យាល័យហ៊ុនសែនវាលរេញ ។សូមបញ្ចាក់ថា ការប្រកួតបាល់ទាត់យុវជនស្រុកព្រៃនប់ ពានរង្វាន់ ឯកឧត្តម យន្តមីន អភិបាលខេត្តព្រះសីហនុ បានធ្វើឡើងជារៀងរាល់ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង