សមាគម​សហ​គ្រិនវ័យ​ក្មេង​កម្ពុជា​ សហ​ការជា​មួយ​ JC​I នឹ​ងរៀ​បចំ​ការ​ប្រ​កួត​ប្រជែ​ងក​ម្មវិ​ធីពា​ន​រង្វាន់​ ស​ហ​គ្រិ​ន​វ័​យ​​ក្មេ​​ងក​​ម្ពុជា​​ឆ្នាំ​​២​០​១៨​

ភ្នំពេញ៖ សមាគ​មស​ហគ្រិន​វ័​យក្មេ​ង​កម្ពុ​ជា (Y​EAC)​ ស​ហកា​រជាមួយ​សភា​យុ​វពាណិ​ជ្ជករអ​ន្ដរជា​តិក​ម្ពុជា​ (JC​I) នឹង​រៀប​ចំក​ម្មវិ​ធីប្រកួ​តប្រជែ​ងពា​នរ​ង្វាន់​ សហ​គ្រិនវ័​យក្មេ​ងក​ម្ពុជា​ឆ្នាំ២០​១៨ លើក​ទី៤ ដែ​លនឹង​ចាប់​ទទួល​ពាក្យ​ចូ​លរួម​ នឹងប្រ​ព្រឹត្តិ​ឡើងនៅថ្ងៃ​ទី៣ ​ខែមី​នា ឆ្នាំ២​០១៨ រហូ​តដល់​ថ្ងៃទី៣​១ ខែមេ​សា ​ឆ្នាំ២០​១៨​​ខាងមុ​ខនេះ។​
លក្ខខណ្ឌ នៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨ បេក្ខជនទាំងអស់ត្រូវមាន៖
១ អាយុចាប់ពី ១៨-៤៥ឆ្នាំ
២ អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា និងមានភាគហ៊ុនយ៉ាងតិច៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ
៣ អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និងមានដំណើរការយ៉ាងតិច២ឆ្នាំ
៤ អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច៥នាក់
៥ សហគ្រិន/អាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និងក្រុមអ្នករៀបចំកម្មវិធី
៦ មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
៧ ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការដាក់ពាក្យ

សូមបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ នៃការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ហើយកម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមានឱកាសចូលរួមបង្ហាញសមត្ថភាព ព្រមទាំងចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ អ្វីដែលពិសេសជាងនេះទៀតនោះកម្មវិធីនេះ ខុសប្លែកពីឆ្នាំមុនដោយកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំនូវការប្រកួត ការវិនិច្ឆ័យដាក់ពិន្ទុ និងការប្រកាសបេក្ខជន លទ្ធផលបេក្ខជន សហគ្រិនទាំងឡាយណា ដែលអាចមានសិទ្ធិទៅប្រកួតបន្តនៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងថ្ងៃតែមួយ។

ឆ្នាំ២០១៨នេះ កម្មវិធីនេះ នឹងផ្តល់ឱកាសដល់សហគ្រិន ដែលបានចូលរួមប្រកួត ធ្វើបទបង្ហាញជុំវិញអាជីវកម្មរបស់ខ្លូនទៅកាន់សារធារណជន ក៏ដូចជាគណៈកម្មាការ នឹងអ្នកចូលរួមទាំងអស់ផងដែរ។ បន្ទាប់មកទៀតសហគ្រិន នឹងត្រូវជួបជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារបានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុទៅលើអាជីវកម្មរបស់បេក្ខជន ដែលជាសហគ្រិនទាំងអស់ឲ្យកាន់តែមានភាពត្រឹមត្រូវ សុក្រឹត និងយុត្តិធម៌។

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៨នេះ ក៏នឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេង នៅក្នុងខេត្តចំនួន៥បន្ថែមទៀត រួមមានខេត្ត សៀមរាប, បាត់ដំបង, ព្រះសីហនុ, កំពង់ចាម និងកណ្តាល។ ការផ្សព្វផ្សាយនេះក៏ នឹងចូលរួមចំណែកក្នុងការលើកទឹកចិត្ត ឲ្យសហគ្រិនវ័យក្មេងនៅតាមខេត្តមានឱកាសចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

សូមជម្រាបថា ការប្រកួតប្រជែងនេះក៏បានចូលរួមយ៉ាងខ្លាំង នៅក្នុងការលើកកម្ពស់ឱ្យសហគ្រិនកម្ពុជាមានភាពក្លាហាន និងទំនុកចិត្តក្នុងការបង្ហាញពីភាពច្នៃប្រឌិត ការតស៊ូប្រឹងប្រែងរហូតទទួលបានជោគជ័យ ក្នុងការប្រកបអាជីវកម្មរបស់ខ្លូន។ ក្រៅពីនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញអោយសហគ្រិនវ័យក្មេងកម្ពុជា ពាំនាំអាជីវកម្មរបស់ខ្លូនដើម្បីយកទៅប្រកួតប្រជែង និងដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត សហគ្រិនក៏នឹងទទួលបានឧត្តមភាព នៅក្នុងការស្វែងរកដៃគូរអាជីវកម្ម ឬអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង