អនុសាសន៍ណែនាំ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ជាតិជាមន្ត្រីល្អ»

ភ្នំពេញ៖ អនុសាសន៍​ណែនាំ១១ចំណុចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា «ជាតិជាមន្ត្រីល្អ» រួមមានដូចខាងក្រោម៖

 • ១. ជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ
 • ២. កុំធ្វើជាមន្ត្រីជើង១០ ត្រូវធ្វើមន្ត្រីជើង២
 • ៣. កុំធ្វើជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី១
 • ៤. កុំធ្វើជាមន្ត្រីដែលមានជម្ងឺតួឯក
 • ៥. កុំចាំការងាររត់មករកយើង យើងត្រូវរត់រកការងារ
 • ៦. កុំប្រកាន់ឥរិយាបថ ជាន់ធាង កាប់មែក
 • ៧. កុំប្រមាថ កុំធ្លោយ កុំបណ្តោយ កុំបំពាន​ កុំបាត់ម្ចាស់ការ
 • ៨. ដាក់ខ្លួនឲ្យទាប ឬកពាឲ្យសុភាព មារយាទឲ្យខ្ពស់ កុំបាត់ម្ចាស់ការ
 • ៩. ប្រកាលភ្ជាប់នៅលក្ខណៈសម្បត្តិ ៤យ៉ាង ៈ វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ
 • ១០. អនុវត្តគោលការណ៍ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាលខ្លួនយើងឲ្យស្អាត
 • ១១. កុំធ្វើជា មន្ត្រីធូរប្រឹង តឹងប្រាស។

ចំពោះ អភិក្រម របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់មន្ត្រីអនុវត្តការងារប្រចាំថ្ងៃ រួមមានៈ

 • ១. ឆ្លុះកញ្ចក់
 • ២. ងូតទឹក
 • ៣. ដុះក្អែល
 • ៤. ព្យាបាល
 • ៥. និងវះកាត់។
អត្ថបទដែលជាប់ទាក់ទង