ការស្វែងយល់អំពី ភាសា និងអក្សរសាស្ត្រខ្មែរ

ខ្មែរ ជាប្រជាជាតិមួយរស់នៅតំបន់អាស៊ីអាគ្នេយ៍តាំងពីយូរយារណាស់មកហើយ។ បុព្វជន ដូនតាខ្មែរ បានកសាងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ប្រាសាទបុរាណ ទឹក ដី ជាច្រើនអនេកសម្រាប់ជនជំនាន់ក្រោយ។

ភាសា និងអក្សរសាស្ត្រខ្មែរ ជាបញ្ញាខួរក្បាលរបស់បុព្វបុរសដែលឆ្លាក់ឲ្យចេញសំឡេង ជារូបរាងឡើង បន្តមកដល់សម័យទំនើប ថ្វីត្បិតតែមានការវិវត្តយ៉ាងណាក្តី។

ភាសាមានដំណើរអភិវឌ្ឍគ្រប់សម័យកាលទាំង រូបន័យ សម្ព័ន្ធ និងខ្លឹមសារនយោបាយ។ ការនេះហើយទើបតម្រូវឲ្យអ្នកប្រាជ្ញខាងភាសា តាក់តែង និងចងក្រងនូវវចនានុក្រមមួយឡើង ដើម្បីឲ្យមានការឯកភាពជាតិមួយ។

ភាសា អក្សរ អក្ខរាវិរុទ្ធ សំណេរ ជាតម្លៃឆ្លុះបញ្ចាំងពីវប្បធម៌ជាតិ ដូចឃ្លាថា សម្តីសជាតិ មារយាទសពូជ។ រាល់សំណេរពាក្យពេចន៍ទាំងអស់ត្រូវបានចារក្នុងវចនានុក្រមជាតិ និងបុគ្គល។

យើងគប្បីស្វែងយល់ ដើម្បីឈ្វេងយល់ថា តើអ្វីទៅជា សព្វវចនាធិប្បាយ? វចនានុក្រម? សទ្ទានុក្រម? បទានុក្រម? លិខិក្រម? សូមសិក្សាលក្ខណៈទាំងនេះដើម្បីជាគតិបណ្ឌិត។

បរិញ្ញា ឈិន សីហា
សមាជិកគណៈកម្មការភាសាវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ

អត្ថបទដែលជាប់ទាក់ទង