Seungri បាន​ទម្លាយ​អាថ៌កំបាំងពិត​របស់​ខ្លួន ក្រោយ G-Dragon ចូលបំរើកងទ័ព

Seungri របស់ក្រុម Big Bang បានសារភាពថាហេតុអ្វីបានជាគាត់មិនដែលចាកចេញពីបន្ទប់របស់គាត់នៅពេលដែលសមាជិកទាំងអស់ស្នាក់នៅជាមួយគ្នា។

Seungri មានរឿងជាច្រើននៅក្នុងការចូលរួមរបស់គាត់នៅលើកម្មវីធី SBS My Ugly Duckling ​ នៅផ្នែកចុងក្រោយនៃវគ្គនេះជាប្រធានបទដែលឆ្ពោះទៅរកការរស់នៅជាមួយសមាជិកក្រុមដ៏ទៃទៀត ព្រោះគាត់ធ្លាប់បានរស់នៅធ្វើជាមួយសមាជិក BIGBANG នៅពេលពួកគេធ្វើការជាក្រុម។ គាត់ត្រូវបានគេសួរបន្ថែមទៀតថា “តើអ្វីដែលជារឿងពិបាកបំផុតក្នុងការរស់នៅជាមួយសមាជិកក្រុមដ៏ទៃទៀត?” ហើយនេះជាកន្លែងដែលគាត់និយាយអំពីមូលហេតុចម្បងដែលគាត់មិនដែលចេញពីបន្ទប់របស់គាត់ ។ “G-Dragon និង Taeyang មានចិញ្ចឹមឆ្កែ ពួកគេទាំងពីរបានចិញ្ចឹមសត្វនៅកន្លែងរបស់យើង។ ឆ្កែរបស់ G-Dragon គឺជាពូជដែលគេហៅថា Sharpei  វាស្អាតណាស់ ប៉ុន្តែជាមួយស្នាមជ្រីវជ្រួញវាមានក្លិនខ្លាំងណាស់»។ –Seungri

ព្រោះតែឆ្កែរបស់ G-Dragon ទើបនៅក្នុងបន្ទប់ទទួលភ្ញៀវមានសុទ្ធតែក្លិនរបស់វា ហេតុដូច្នេះទើប Seungri មិនអាចចេញទៅក្រៅបានទេ។ ដោយសារតែគាត់ជាសមាជិកក្មេងជាងគេគាត់ក៏មិនអាចនិយាយពាក្យមិនសមរម្យដល់សមាជិកចាស់ៗបានដែរ។ “G-Dragon មានអាយុចាស់ជាងខ្ញុំ ដូច្នេះខ្ញុំមិនអាចប្រាប់គាត់ថាឆ្កែរបស់គាត់មានក្លិនបាននោះទេ ហើយប្រាប់គាត់ឲ្យគួរតែធ្វើអ្វីមួយ។ ខ្ញុំបានក្រឡេកមើលវាហើយបានរកឃើញថារោមរបស់វា បានធ្លាក់ពេញបន្ទាប់។ ”

គាត់បាននិយាយថាដោយសារតែគាត់មិនអាចត្អូញត្អែរនៅរឿងនេះបាន គាត់បានបញ្ចប់ភាពមិនសប្បាយចិត្តដោយបានសង្កត់ទុកនៅរឿងនេះ។ សូម្បីតែដល់ចំណុចដែលសមាជិកគិតថាគាត់មិនចូលចិត្តពួកគេ។ ប៉ុន្តែវាគឺដោយសារតែសត្វឆ្កែរបស់ពួកគេហើយគ្រាន់តែមិនអាចនិយាយត្អូញត្អែរបាន។

ជា​ចុង​ក្រោយ​ តារា​វ័យ​ក្មេង​រូប​នេះ ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ផ្ទុះ​សំណើច ដោយ​ប្រាប់​​ទៅ​ G-Dragon តាម​កញ្ចក់​ទូរទស្សន៍​ថា៖ “ខ្ញុំ​ដឹង​ថាអីឡូវនេះ ​G-Dragon កំពុង​បម្រើ​កង​ទ័ព​ ទើបខ្ញុំ​ហ៊ាន​និយាយ​បែប​នេះ គាត់គឺជា​មូល​ហេតុ​ ធ្វើ​ឲ្យ​ខ្ញុំ​តែង​តែ​សំងំ​នៅ​ក្នុង​បន្ទប់​រហូត! ​”៕

អត្ថបទដែលជាប់ទាក់ទង