ផលិតកម្ម YG បញ្ជាក់ពីការចូលបម្រើកងទ័ពរបស់ Seungri ហើយ

ផលិតកម្ម YG Entertainment បានបញ្ជាក់ថា Seungri នឹងក្លាយជាសមាជិកចុងក្រោយរបស់ក្រុម Big Bang ដើម្បីចូលរួមនៅក្នុងកងយោធា ប៉ុន្តែវានឹងមិនមែននៅក្នុងខែមីនាដូចអ្នកដទៃទៀតទេ។


ជាមួយនឹងសមាជិកក្រុម Big Bang ចំនួន 4 នាក់បានបញ្ជាក់ថាបានចូលបម្រើកងទ័ពរួចមកហើយ ក្នុងពេលនេះដែរ YG Entertainment បានចេញផ្សាយព័ត៌មានមួយចំនួនស្តីពីសមាជិកក្មេងបំផុតរបស់ក្រុមនេះគឺ Seungri ។ សមាជិកវ័យក្មេងរូបនេះក៏សង្ឃឹមផងដែរថានឹងចូលរួមជាមួយសមាជិកដ៏ទៃទៀតនៅដើមឆ្នាំនេះ ប៉ុន្តែដោយសារតែការផ្សព្វផ្សាយរបស់គាត់ក្នុងខ្សែភាពយន្តចិន រឿង “Love Only” នៅខែនេះ – YG Entertainment ។  ថ្មីៗនេះ Seungri បានបង្ហាញវត្តមានជាលើកដំបូងរបស់គាត់នៅក្នុងប្រទេសចិនជាមួយរឿង “Love Only” ។


គាត់ក៏មានគម្រោងចេញអាល់ប៊ុមទោលនៅឆមាសទីមួយនៃឆ្នាំនេះរួមជាមួយនឹងការផ្សព្វផ្សាយនៅក្រៅប្រទេសផងដែរ។ គាត់ទំនងជាចូលរួមក្នុងយោធានៅចុងឆ្នាំនេះ។ សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយបន្ទាប់ពីមានការបញ្ជាក់ថា Daesung នឹងត្រូវបានចូលរួមនៅថ្ងៃទី 13 ខែមីនា។ Seungri នឹងក្លាយជាសមាជិកចុងក្រោយគេបង្អស់ដែលបានចូលរួមបន្ទាប់ពីនោះ  T.O.P ដែលបំរើជាបុគ្គលិកបំរើសេវាសាធារណៈរួចមក G-Dragon ដែលបានកំពុងបំពេញកាតព្វកិច្ចយោធា នឹង Taeyang បានចាប់ផ្តើមចូលមកនៅថ្ងៃទី 12 ខែមីនា។

អត្ថបទដែលជាប់ទាក់ទង