តួឯកក្នុងរឿង “My Secret Romance” កំពុងទាក់ទងគ្នា?

អតីតសមាជិកក្រុម SECRET គឺ Song Jieun និងតារាសម្តែង Sung Hoon ត្រូវបានពត័មានមួយរាយការណ៍ថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា។ ពួកគេបានជួបគ្នាតាមរយៈការថតរឿង “My Secret Romance” របស់ទូរទស្សន៍ OCN ។

របាយការណ៍ព័ត៌មានបាននិយាយថាតារាសម្តែង Sung Hoonនិង Song Jieun របស់ក្រុម SECRET មានទំនាក់ទំនងជាមួយគ្នា។ អ្នកទាំងពីរបានជួបគ្នាខណៈពេលកំពុងថតជារឿង My Secret Romance របស់ទូរទស្សន៍ OCN ។ ពួកគេបានចាប់ផ្តើមណាត់ជួបគ្នាបន្ទាប់ពីខ្សែភាពយន្តនេះបានបញ្ចប់ ខណៈដែលពួកគេត្រូវបានគេមើលឃើញនៅពេលណាត់ជួបនោះវាហាក់ដូចជាអ្នកទាំងពីរកំពុងទាក់ទងគ្នាអ៊ីចឹងដែរ។ គ្រាន់តែប៉ុន្មានម៉ោងក្រោយពាក្យចចាមអារ៉ាមដែលស្នេហារបស់ពួកគេបានកើតឡើងលោក Sung Hoon បានបញ្ជាក់ដែរថាលោកគ្រាន់តែជា “មិត្តភក្តិជិតស្និទ្ធ” នឹង Song Jieun តែប៉ុណ្ណោះ។

“វា​មិន​ពិត​នោះទេ ពួកគេមិនមានអ្វីច្រើនជាងមិត្តជិតស្និទ្ធនោះទេ។ ពួកគេបានក្លាយជាមិត្តភក្តិបន្ទាប់ពីដើរតួក្នុងរឿងខាងលើនេះ។ ពួកគេគ្រាន់តែជួបគ្នាម្ដងហើយម្ដងទៀតហើយនិយាយគ្នាគ្មានអ្វីក្រៅពីនោះទេ» — Stallion Entertainment ។ Song Jieun មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍នៅឡើយទេខណៈពេលថ្មីៗនេះនាងបានប្រកាសថានាងបានចាកចេញពី TS Entertainment នៅលើគណនី Instagram របស់នាង។

 

អត្ថបទដែលជាប់ទាក់ទង