រដ្ឋមន្ត្រី​ពាណិ​ជ្ជក​ម្ម អ​ញ្ជើញ​ទៅដា​ក់តម្កល់​លិ​ខិ​តុប​ករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ

ទីក្រុងហ្សឺណែវ ប្រទេស​ស្វីស៖ ​នៅថ្ងៃ​ទី០៩ ខែមី​នា​ ឆ្នាំ​២០១៨ ឯ​កឧត្តម ប៉ាន​ សូរស័ក្តិ ​រដ្ឋម​ន្ត្រីក្រ​សួ​ងពា​ណិ​ជ្ជកម្ម​ បាន​ដឹកនាំគណៈ​ប្រតិ​ភូអ​ញ្ជើញ​​ទៅកាន់អង្គកា​រកម្មសិ​ទ្ធិប​ញ្ញាពិ​​ភពលោ​​ក (​W​IPO​) ស្ថិត​​នៅក្នុ​ងទីក្រុង​ហ្សឺ​ណែវ ​ប្រ​ទេស​ស្វីស ដើ​ម្បីធ្វើ​ការត​ម្ក​ល់លិ​ខិតុ​ប​ករណ៍​នៃ​ការចូ​ល​ជា​ស​មាជិកច្បា​ប់ទីក្រុ​ងហ្សឺ​ណែវ ​ស្តីពីកិ​ច្ចព្រមព្រៀងទីក្រុ​ងលី​ស្បោន អំពីឈ្មោះ​​ប្រភពដើ​មទំ​និញ​ និ​ងម៉ា​ក​ស​ម្គាល់ភូ​មិសាស្ត្រ​ទំនិញ។​

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ បង្ហាញឲ្យឃើញពីចក្ខុវិស័យ និងវឌ្ឍនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់ជាមួយយន្តការអន្តរជាតិ សម្រាប់ការស្នើសុំចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាលក្ខណៈអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា តាមរយៈការដាក់ពាក្យស្នើសុំតែមួយនៅអង្គការ WIPO ដោយគ្រាន់តែបង់កម្រៃសេវាជូនទៅអង្គការ WIPO និងបង់កម្រៃសេវាចុះបញ្ជីជូនភាគីហត្ថលេខីណាមួយនោះ កម្ពុជានឹងទទួលបាននូវការការពារជាលក្ខណៈអន្តរជាតិក្នុងបូរណភាពដែនដីនៃភាគីហត្ថលេខីនោះ ដោយមិនចាំបាច់ចំណាយថវិកាជួលមេធាវីតំណាងឲ្យការស្នើសុំចុះបញ្ជីក្នុងភាគីហត្ថលេខីនីមួយៗនោះឡើយ។ លើសពីនេះ ការចូលជាសមាជិកនេះ កម្ពុជាក៏មានកាតព្វកិច្ចត្រួតពិនិត្យ និងផ្តល់កិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដែលស្នើសុំចុះបញ្ជីជាលក្ខណៈអន្តរជាតិ ក្រោមច្បាប់កម្ពុជា ហើយកម្ពុជានឹងទទួលបានកម្រៃសេវាចុះបញ្ជីផងដែរ។

«នៅពេលទំនិញសម្គាល់ភូមិសាស្ត្រកម្ពុជា មានសក្តានុពលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ យើងចាំបាច់ត្រូវស្វែងរក និងពង្រីកកិច្ចការពារជាលក្ខណៈអន្តរជាតិឲ្យបានរឹងមាំ ដើម្បីប្រឆាំងនឹងការប្រើប្រាស់ដែលគ្មានការអនុញ្ញាត ការលួចចម្លង ការរំលោភបំពាន ឬការទាញយកផលប្រយោជន៍ពីកិត្តិនាមនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា ក្នុងបូរណភាពដែនដីទាំងអស់» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

នៅក្នុងដំណើរបំពេញបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក ហ្វ្រង់ស៊ីស ហ្គារី (Francis Gurry) អគ្គនាយកនៃអង្គការ WIPO ដើម្បីថ្លែងអំណរគុណដល់អង្គការនេះ ដែលតែងបានផ្តល់ជំនួយបច្ចេកទេសដល់ការកសាងប្រព័ន្ធកម្មសិទិ្ធបញ្ញានៅក្នុងប្រទេសកម្ពុជា ដូចជា៖ ការកសាងច្បាប់ ធនធានមនុស្ស ម៉ាកយីហោ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងយុទ្ធនាការភូមិមួយផលិតផលមួយហើយបានស្នើសុំឲ្យអង្គការនេះជួយវិស័យនេះបន្តទៅទៀត។ ជាការឆ្លើយតប លោកអគ្គនាយកនៃអង្គការនេះបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងអង្គការ WIPO និងកម្ពុជា ហើយប្តេជ្ញាជួយកម្ពុជាបន្តទៅទៀត ៕

អត្ថបទ៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញា

អត្ថបទដែលជាប់ទាក់ទង