​ដូណាល់​ ​ត្រាំ​ ចុះហ​ត្ថលេ​​ខា​ត​ម្លើង​​ពន្ធ​នាំចូល​​ ដែក​​-​អា​លុ​យ​មីញ៉ូ​ម ចំ​​ពោះមុ​ខ​កា​រ​ព្រមា​ន​វាយ​បក​ ​ពីប​ណ្តា​​ប្រ​ទេស​ធំៗ​​ក្នុង​សក​​ល​លោក

អាមេ​រិ​ក៖ នៅទី​បំផុ​ត ​លោក​ ដូ​ណាល់​ ​ត្រាំ​ ​ប្រ​ធា​នា​​ធិ​បតី​​​ អា​​​​មេ​​រិ​ក​ បា​នប្រើ​ប្រា​ស់អំ​ណាច​ប្រតិប​ត្តិរបស់​លោក ​ដោយ​​ចុះ​ហត្ថ​​លេខា​​លើបទ​បញ្ជា​ថ្មីមួ​យ ​ស្ដីពីកា​រតម្លើ​ងពន្ធ​លើ​កា​រនាំ​ចូលដែ​កថែ​ប និ​ង​អា​លុយ​មីញ៉ូមម​ក​កាន់​សហ​រដ្ឋអា​មេរិក​។​ នេះ បើតាម​ការ​ចេញ​ផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

យោងតាមបញ្ជាថ្មីនេះ សហរដ្ឋអាមេរិកនឹងតម្លើងពន្ធ ២៥ភាគរយ លើការនាំចូលដែកថែប និង ១០ភាគរយ លើអាលុយមីញ៉ូម ខណៈ​កាណាដា និងមិចស៊ីកូ ត្រូវបានលើកលែងពីគោលនយោបាយនេះ តាមការតម្រូវដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរី​អាមេរិក​ខាង​ជើង ឬហៅកាត់ថា NAFTA។

ជាមួយគ្នានោះដែរ ថ្លែង​នៅ​ឯ​ពិធី​ចុះ​ហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានិយាយថា លោកនឹងធ្វើការចរចាឡើងវិញនូវកិច្ចព្រមព្រៀង NAFTA ហើយថាអ្វីដែល ធ្វើនៅពេលនេះអាច នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិ​​កដឹងច្បាស់ពីមិត្តពិតប្រាកដ និង​ដើម្បីការ​ពារ​សន្តិ​សុខ​ជាតិ​អាមេរិក។

គួរបញ្ជាក់ថា ការតម្លើងពន្ធលើដែកថែប និងអាលុយមីញ៉ូម នឹង​ចូល​ជាធរមានក្នុងរយៈពេល ១៥ថ្ងៃ រាប់ពីថ្ងៃចុះហត្ថលេខា។ ប៉ុន្តែចិន និង​បណ្ដា​ប្រទេសមួយចំនួន ដែលពឹងផ្អែកលើទីផ្សារអាមេរិក សន្យាថា នឹងចាត់វិធានការឆ្លើយតប បើសិនជាការតម្លើង​ពន្ធនេះ​ប៉ះ​ពាល់​ដល់​ពាណិជ្ជកម្មរបស់ពួកគេ ៕

អត្ថបទដែលជាប់ទាក់ទង