ប្រទេ​ស​​ម​ហាអំ​ណា​​ច​​ចិ​ន​ ​​ប្រ​​ឆាំ​ង​​​​ដាច់​ខា​​ត​​ចំ​ពោះ​ កា​រត​ម្លើង​ព​ន្ធ​នាំ​​ចូ​ល​​ដែ​ក​​-អា​លុ​យមី​ញ៉ូម ដែ​ល​លោក ដូ​ណា​ល់ ​ត្រាំ ទើបចុះ​​ហ​ត្ថលេខា​

ប្រទេសចិន៖ រដ្ឋា​ភិបាលទី​ក្រុងប៉េ​​កាំ​ង បា​ន​​​ចេញ​​មុខ​បង្ហា​ញ​កា​រ​ប្រឆាំ​ង​យ៉ា​ង​ដា​ច់អហង្ការប​​ស់ខ្លួ​​ន ទៅ​លើ​​កា​រ​សម្រេ​ច​​តម្លើង​​ថ្លៃ​​ពន្ធ​​នាំ​​​ចូល​​ដែក​ថែ​ប និងអា​លុយ​មីញ៉ូម ពី​សំណាក់​ស​ហរដ្ឋអា​មេរិក ក្រោ​យ​ប្រ​ធានា​ធិ​ប​តី ​លោក​ ដូណាល់​ ត្រាំ ​ចុះហត្ថលេ​ខា​ឲ្យ​ប្រើ​​ប្រាស់​ជា​​ផ្លូវ​​ការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រសួងសេដ្ឋកិច្ចចិននោះ «ប្រទេស​ចិន​អំពាវនាវឲ្យសហរដ្ឋអាមេរិកគិតគូរឡើងវិញ អំពីប្រព័ន្ធពាណិជ្ជ​កម្មពហុភាគី និងដក​នយោបាយ​ខាង​លើ​នេះ​ត្រឡប់​ទៅ​វិញ​ជា​បន្ទាន់»​​។ ប្រទេសចិនក៏បានព្រមានផងដែរថា នឹងចាត់​វិធាន​ការ​ដើម្បី​ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ទាំងអស់របស់ខ្លួន។ ទង្វើអាមេរិកបែបនេះ ត្រូវបានទីក្រុងប៉េកាំងលើកឡើងថែមទៀតថា គឺជាការបំផ្លាញប្រព័ន្ធពាណិជ្ជកម្មពហុភាគី របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក WTO យ៉ាងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង