ភាព​ឃោរឃៅ​ នៃពិភពលោក ​អាចកើន​ឡើងព្រមគ្នា​ ជាមួយនឹង​​ការកើន​ឡើង នៃកំដៅ​ពិភពលោក

ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការព្យាករណ៍ទុកថា អំពើឃោរឃៅនៃពិភពលោក នឹងកើនឡើងដោយមានការប្រែប្រួល នៃអាកាសធាតុ
ដោយការកើនឡើងនេះ អាចមានរយៈពេលចាប់ពីបច្ចុប្បន្ន រហូតដល់ឆ្នាំ ២០៥០។ ជាមួយគ្នានេះដែរ ការប្រែប្រួលនេះនឹងនាំឲ្យ មានកំដៅកើនឡើងខ្លាំងព្រមទាំងមានព្យុះភ្លៀងជាច្រើន។

ក្រុមអ្នកស្រាវជ្រាវ មកពីមហាវិទ្យាល័យនៃរដ្ឋកាលីហ្វញ៉ា បានធ្វើការពិនិត្យទិន្នន័យ ដែលបានមកពីការសិក្សានៃមុខវិជ្ជាធំៗមួយចំនួន ដែលក្នុងនោះ រួមមាន សង្គ្រាមប្រវត្តិសាស្រ្ត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលវាបានទទួលរងការខូចខាត ព្រមទាំងអាចមានទំនាក់ទំនង ជាមួយនឹងការកើនឡើង នៃកម្តៅភពផែនដី។

ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើការព្យាករណ៍ទុកថា ការកើតឡើងនៃសង្គ្រាមស៊ីវិល ប្រហែលជាអាចនាំឲ្យមានការកើនឡើង កំដៅនៃភពផែនដី ដល់ទៅ ៥៦ភាគរយនៅក្នុងរយៈពេល ៤សតវត្សរ៍ក្រោយ មិនតែប៉ុណ្ណោះវាក៏អាចនាំឲ្យមានភ្លៀងធ្លាក់ មិនទៀតទាត់ ព្រមទាំងអាចមានព្យុះភ្លៀងទៀតផង។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការពិនិត្យ ឯកសារវិទ្យាសាស្រ្តចំនួន ៦០សន្លឹក ដែលបានមកពីការសិក្សា អំពីមុខវិជ្ជាមួយចំនួន ដែលនៅក្នុងនោះរួមមាន
អាកាសធាតុសាស្រ្ត បុរាណវត្ថុវិទ្យា សេដ្ឋកិច្ច វិទ្យាសាស្រ្តនយោបាយ និង ចិត្តវិទ្យា៕

 

អត្ថបទដែលជាប់ទាក់ទង