ជីវិត និងទស្សនៈ របស់សូក្រាត ដែលជាទស្សនវិទូក្រិកបុរាណ (៤៦៩-៣៩៩ មុន គ.ស)

សូក្រាត ជាទស្សនវិទូក្រិកបុរាណ បានកើតនៅឆ្នាំទី៤ នៃអូឡាព្យ៉ាដទី៩៥ មានអាយុ៧០ឆ្នាំ (៤៦៩-៣៩៩ មុន គ.ស)។ យោងតាមយោបល់របស់មនុស្សផងទាំងឡាយក្នុងបុរាណកាល សូក្រាត គឺជាទស្សនវិទូម្នាក់ ប្រកបដោយបញ្ញាវាងវៃ និងភ្លឺស្វាង ព្រមទាំងមានេជីវិតពោរពេញទៅសិលធម៌ជាងគេបំផុត នៅក្នុងយុគសម័យនៃពហុទេវា (ពហុទេវា ឬទេព្តាច្រើន គឺសម័យព្រាហ្មញ្ញសាសនានៃជនជាតិក្រិក Paganismeៈ បារកាន, ប្រកាន់, ព្រះកាន់, ព្រះខ័ន្ទ)។

សូក្រាត ជាពលរដ្ឋនៃទីក្រុងអាត្ហែន រស់នៅក្នុងសង្កាត់អាឡូប៉ែល។ គាត់មានឪពុកឈ្មោះ សូប្រូស៊ីន ដែលប្រកបមុខរបរជាជាងចម្លាក់លើថ្ម ហើយម្តាយមានឈ្មោះ ហ្វារ៉ាណែត ដែលប្រកបមុខរបរជាឆ្មប។

សូក្រាតបានសិក្សាទស្សនវិជ្ជា ជាដំបូងក្រោមការដឹកនាំរបស់ អាណាសាកូរ៉ា បន្ទាប់មកទៀតនៅក្រោមអ្នកប្រាជ្ញផ្នែកខាងវិទ្យាសាស្ត្រពិសោធន៍ម្នាក់ឈ្មោះ អារកេឡាអ៊ុល។

សូមអាននៅខ្លឹមសារលំអិតដូចខាងក្រោមនេះ៖

ប្រភពៈ សមាគមអ្នកអក្សរសិល្ប៍កម្ពុជា (ស៊ុំ ឈុំឡុង)

អត្ថបទដែលជាប់ទាក់ទង