ការប្រកួ​តរត់ប្រ​ណាំង​ពា​ក់ក​ណ្តាល​ម៉ា​រ៉ាតុ​ង គឺ​ជា​​កា​រទា​ក់​ទាញ​ភ្ញៀ​វទេ​សចរ ​និង​បំផុ​សស្មារតីស្រ​លា​ញ់ប​រិស្ថានតំ​បន់​ឆ្នេរ​សមុទ្រ​ 

ព្រះសីហនុ៖ នៅអា​ទិត្យ​ ១០​រោច​ ខែ​ផល្គុ​ន​ ឆ្នាំរ​កា ​ន​ព្វ​ស័ក​ ​ព.​ស២​៥​៦​១ ត្រូ​វនឹ​​ង​ថ្ងៃ​ទី១​១​ ខែ​មីនា​​ ឆ្នាំ​២០​​១​៨នេះ រដ្ឋ​បា​ល​ខេត្ត​ព្រះ​សីហ​នុ​ រ​ដ្ឋ​លេ​​​ខា​ធកា​រ​ក្រសួ​​ង​ទេស​ច​រណ៍ ​​និ​ង​​ជាអ​គ្គ​លេខា​​ធិកា​រនៃ​គណៈ​កម្មា​ធិកាជាតិ​អូឡាំ​ពិ​កកម្ពុជា រៀ​បចំ​ការប្រ​កួត​រត់ប្រណាំ​ងពា​ក់​កណ្តាលម៉ា​រ៉ាតុងអ​ន្តរ​ជាតិ ​លើក​ទី៧​ នៅខេ​ត្តព្រះ​សីហ​នុ ថ្ងៃ​​​។ ​លោកជំទាវ ហៀក ហ៊ីមុល្លី អភិបាលរងខេត្ដព្រះសីហនុ មានប្រសាសន៍ថា កីឡានាំមកនូវសុខភាពល្អ មិត្តភាព សាមគ្គីភាព បង្កើនការទំនាក់ទំនងរវាងក្រុម សង្គម ជាតិសាសន៍ផ្សេងៗឲ្យកាន់តែជិតស្និត អាចបង្កើតនូវសន្ដិភាពបានផងដែរ។

សូមសម្ដែងនូវសេចក្ដីរីករាយ ហើយនេះជាកិត្ដិយសខេត្ដព្រះសីហនុ ដែលអគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល វិស័យឯកជន បានរៀបចំកម្មវិធីប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៧ នេះឡើង។ នៅខេត្ដទេសចរណ៍ជាប់មាត់សមុទ្រ ជាដារារះនាទិសនារតីនេះ វាពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងការបណ្ដុះស្មារតីស្រឡាញ់បរិស្ថានតំបន់ឆ្នេរសមុទ្រ និងអាចធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរមកលេងលម្ហែកម្សាន្ដនៅខេត្ដព្រះសីហនុកាន់តែច្រើនឡើង។

កីឡាករចម្រុះជាតិសាសន៍ ដែលបានចូលរួមក្នុងកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៧នេះ បានសម្ដែងនូវសេចក្ដីរីរាយ ផ្សេងៗគ្នាចំពោះការរត់ប្រណាំងនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ថ្លែងឲ្យដឹងថា ការប្រកូតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងជាក្ខណៈអន្តរជាតិនេះ បានធ្វើឡើងជាររៀងរាល់ឆ្នាំស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលបំណងសំខាន់បី៖ ១.ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ២.ផ្សព្វផ្សាយបំផុសស្មារតីស្រលាញ់បរិស្ថានតំបន់ឆ្នេរសមុទ្រយើង ៣.ដើម្បីរកផលចំណេញសំរាប់ជួយសង្គម។ ការងារនេះ ខេត្តព្រះសីហនុកន្លងមក បានរៀបចំបានចំនួន ៦ដងរួចមកហើយ។

ការរត់នេះចាប់ផ្តើមនៅម៉ោង ៦.០០ព្រឹកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដោយចេញដំណើរពីឆ្នេរអូរឈើទាល ការរត់នេះមានបីប្រភេទចំងាយផ្លូវ ទី១.ចំងាយ ៣គម ទី២.ចំងាយ ១០គម និងទី៣.ចំងាយ ២១គម។ ចំនួនអ្នកចូលរួមរត់ឆ្នាំនេះ មានចំនួនជាង ១.០០០នាក់ ក្នុងនោះ ជនបរទេសមានចំនួនជាង ១០០នាក់ភាគច្រើន ជនជាតិជប៉ុន អាមេរិច និងអង់គ្លេស។ ឯកឧត្តម ក៍បានស្នើឲ្យមានការជួយជ្រោមជ្រែងដើម្បីកីឡានេះកាន់តែមានការប្រសើរឡើងថែមទៀត។

លទ្ធផល វិញ្ញាសាទី១ (ចម្ងាយ ៣គីឡូម៉ែត្រ)៖ (ផ្នែកស្រី) លេខ១ ដល់ ៣ បានទៅកីឡាការនីកម្ពុជា និង(ផ្នែកបុរស) លេខ១ ដល់២ បានទៅកីឡាករកម្ពុជា។ វិញ្ញាសាទី២ (ចម្ងាយ ១០គីឡូម៉ែត្រ)៖ (ផ្នែកស្រី) លេខ១ បានទៅកីឡាការនី អល្លឺម៉ង់ លេខ២ កូរ៉េ និងលេខ៣ បានទៅកីឡាការនីកម្ពុជា (ផ្នែកបុរស) លេខ១ និងលេខ២ បានទៅកីឡាករកម្ពុជា លេខ៣ បានទៅកីឡាករ Ethiopion។ វិញ្ញាសាទី៣ (ចម្ងាយ ២១គីឡូម៉ែត្រ)៖ (ផ្នែកស្រី) លេខ១ អង់គ្លេស លេខ២ ជប៉ុន និងលេខ៣ បានទៅកីឡាការនីសហរដ្ឋអមេរិក (ផ្នែកបុរស) លេខ១ កម្ពុជា លេខ២ អល្លឺម៉ង់ និងលេខ៣ បានទៅកីឡាករ ប្រទេសរ៉ូវ៉ាន់ដា ៕

អត្ថបទដែលជាប់ទាក់ទង