ការ​ប្រ​កួត​ពា​នរង្វាន់​ Metf​one ​Cam​bo​dian ​Leag​ue 2018 ​សប្តា​​ហ៍ទី​២​ បាន​​ប​​ញ្ចប់ ៣​ប្រ​កួ​​តហើ​យ​

ភ្នំពេញ៖ កាលពីថ្ងៃ​ទី១០ ​ខែមី​នាម្សិ​លមិ​ញ ដែ​លសុ​ទ្ធតែប​ញ្ចប់ដោ​យលទ្ធផ​លឈ្នះ​-ចាញ់ ខ​ណៈថ្ងៃនេះ នឹ​ង​មាន ​៣​ប្រកួ​តទៀ​ត ត្រូវជួ​បគ្នា​លើទី​លានចំនួ​នពី​រ គឺ​ទីលា​នកីឡដ្ឋានអ​គ្គិសនី​កម្ពុជា​ និ​ងទីលា​នព​ហុកីឡ​ដ្ឋានជាតិ សម្រា​ប់កា​រប្រកួតបា​ល់ទា​ត់ពាន​រង្វាន់មិ​ត្តហ្វូ​នខេ​មបូ​ឌានលី​គ ឆ្នាំ​២០១៨​ សប្ដា​ហ៍ទី២ បានប​​ញ្ចប់ ៣ប្រកួ​តហើយ ​ ។​ចាំមើ​លតើ​ក្រុម​ណាខ្លះ​ នឹងទ​ទួល​បាន ៣ពិន្ទុ​ពីកា​រប្រ​កួត​​ក្នុង​ស​ប្ដា​ហ៍ទី២ ​នេះ​?​

ចំពោះ​លទ្ធ​ផលម្សិ​លមិញ ដែល​ក្រុមរក​បាន​ ​៣ពិ​ន្ទុ ​គឺមា​នក្រុម​ការពារ​តំណែ​ងជើ​ងឯក​បឹងកេត​ យក​ឈ្នះ​ក្រុមម្ចា​ស់ផ្ទះវេ​ស្ទើនភ្នំពេញ ៣-១, ក្រុម​អាស៊ីអឺរ៉ុប យកឈ្នះក្រុមសូលទី​ឡូអង្គរ ២​-១ និងក្រុមភ្នំពេញក្រោន យកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ២-០ ។

រីឯតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបឹងកេត និងភ្នំពេញក្រោន កំពុងឈរកំពូលតារាង ដោយកាន់ ៦​ពិន្ទុក្នុងដៃដូចគ្នា ក្រោយឈ្នះ ២ប្រកួតបើកឆាករដូវកាលថ្មី ។

ដោយឡែកសម្រាប់កម្មវិធីប្រកួតថ្ងៃនេះ ក៏សុទ្ធតែគូពិសេសៗផងដែរ រួមមានក្រុមកំពុងឡើងជើង វិសាខា ជួបក្រុមចាស់វស្សា អង្គរថាយហ្គឺរ និងក្រុមព្រះខ័នរាជស្វាយរៀង ជួបក្រុមម្ចាស់ផ្ទះអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពហុកីឡដ្ឋាជាតិដូចគ្នា គ្រាដែលក្រុមអគ្គិសនីកម្ពុជា ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួន ទទួលក្រុមខ្លាំងណាហ្គាវើល ៕

អត្ថបទដែលជាប់ទាក់ទង