​”​ ប្រធា​នា​ធិប​តី​​ចិ​ន​ នឹ​ង​ប​ន្ត​​កាន់​​អំ​ណាច​​អស់​មួ​យ​ជី​វិត​ “​

ប្រទេសចិន៖ សភាប្រជា​ជនចិ​ន បា​នស​ម្រេច​ចិត្តបោះ​ឆ្នោតគាំទ្រ​ការធ្វើ​វិសោ​ធ​នក​ម្មរ​ដ្ឋធ​ម្មនុញ្ញ​ ស្ដីពី​ការ​កំណ​ត់អាណត្តិ​ប្រធា​នា​ធិបតី ​ដែល​នេះបា​នបើក​ផ្លូវឱ្យ​ប្រធា​នាធិ​បតីចិន​ លោ​ក ស៊ី ជិ​នពី​ង អា​ចប​ន្តកាន់អំ​ណាច​អស់​មួយជីវិ​ត។ ​នេះ​បើតាម​កា​រចេញ​ផ្សាយដោ​យទី​ភ្នាក់​ងារ​សារព័​ត៌មា​ន​ចិន​ស៊ី​នហួ​រ ​នៅ​ថ្ងៃអា​​​ទិត្យ​ ទី១​១ ខែ​មី​នា ឆ្នាំ​២០១៨។​

ការបោះឆ្នោតធ្វើវិសោធនកម្មរដ្ឋធម្មនុញនេះ ធ្វើឡើងនៅអំឡុងកិច្ចប្រជុំពេញអង្គលើកទី០៣ នៃសម័យប្រជុំលើកទី០១ របស់ សភាប្រជាជនចិននិតិកាលទី១៣ នៅឯវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង នៅម៉ោង០៣៖០០នាទីរសៀលនេះ។

ម្យ៉ាងវិញ ទៀត ការបោះឆ្នោតនេះទៀតសោត មិនមានភាពលំបាកអ្វីនោះទេ ហើយវាក៏មិនមែនជារឿងអ្វីភ្ញាក់ផ្អើលអ្វីនោះដែរ ដោយហេតុថា គេរំពឹងទុកជាមុនរួចទៅហើយថា សភាប្រជាជន នឹងបោះឆ្នោតគាំទ្រលើលុបចោលអាណត្តិប្រធានាធិបតីតាមការ ស្នើសុំរបស់គណបក្សកុម្មុយនីស្ដចិន។

យោងតាមរដ្ឋធម្មនុញ្ញចិនចាប់តាំងពីឆ្នាំ១៩៩០ ប្រធានាធិបតីអាចកាន់អំណាចបានត្រឹមពីរអាណត្តិតែប៉ុណ្ណោះ ប៉ុន្តែលោកស៊ីបានស្នើឱ្យកែប្រែដោយជោគជ័យ នូវប្រពៃណីមួយកាន់អំណាចមួយនេះ នៅក្នុងសមាជបក្សកុម្មុយនិស្ដចិន កាលពីខែតុលា ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងពង្រឹងអំណាចរបស់លោកកាន់តែធំ តាមរយៈយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយក៏ដូចជា ការបញ្ចូលទ្រឹស្ដី និងគំនិតយោបាយរបស់លោកទៅក្នុងរដ្ឋធម្មនុញ្ញចិនទៀតផង។

ជាក់ស្ដែង ក្នុងចំណោមអ្នកបោះឆ្នោត ២,៩៦៤នាក់ មានពីរនាក់បោះឆ្នោតជំទាស់ និងបីនាក់ អនុប្បវាទ គួររំលឹកថា កាលចុងខែកុម្ភៈកន្លងទៅ គណបក្សកុម្មុយនិស្ដចិន បានស្នើឡើងវិញម្ដងទៀត ឱ្យមានការធ្វើសោធនកម្មរដ្ឋ ធម្មនុញ្ញបច្ចុប្បន្នដែលកំណត់ថាលោក ស៊ី ជិនពីង ផុតអាណត្តិជាប្រធានាធិបតីនៅឆ្នាំ២០២៣។

ដូច្នេះតាមរយៈការធ្វើ វិសោធនកម្មនេះលោក ស៊ី ដែលបានឡើងអំណាចតាំងតែពីឆ្នាំ២០១២មក អាចនឹងក្លាយជាប្រធានាធិបតីអស់មួយជីវិត និងជាមេដឹកនាំចិនមានឥទ្ធិពលជាងគេបំផុត គិតចាប់តាំងលោក ម៉ៅ សេទុងមក៕

អត្ថបទដែលជាប់ទាក់ទង