បើករថយន្តក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយពេញទំហឹងបណ្តាលឲ្យជុងស្លាប់ម្នាក់ និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល

កំពង់ធំ៖ កាលពីវេលាសៀលថ្ងៃចុងសប្តាហ៏នេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្ដ កាម៉ារីបើកបុកគោយន្តកន្ត្រៃពីរក្រោយពេញទំហឹង ក្នុងទិសដៅស្របទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៦២ ម្ដុំរោងចក្រឡាំងសុង ក្នុងភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្ដាលអោយអ្នករួមដំណើរក្នុងរថយន្ដ ម្នាក់ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថាហេតុការណ៍គ្រោះថ្នាកចរាចរណ៍នេះបង្កឡើងដោយសារអ្នកបើកបររថយន្ដកូរ៉ូឡា ស្រវឹងស្រាជោគជាំ)បើកបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយ បង្កឲ្យរងរបួសស្រាល ៣នាក់និងអ្នករួមដំណើរក្នុងរថយន្ដ ម្នាក់ស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យខេត្តកំពង់ធំ ខាងគោយន្តពីនាក់ របួសស្រាល ។

រថយន្តម៉ាកកូរ៉ូឡាពណ៍ស្លែ ពាក់ផ្លាកលេខកំពង់ធំ២A ០៣២៩បើកបរដោយឈ្មោះ ជា ភ័ក្ត្រា ភេទប្រុសឣាយុ២២ឆ្នាំរស់នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន(របួសស្រាលបានឃាត់ខ្លួន) ឣ្នករួមដំណើរឈ្មោះ លី ឡាំប៉ូ ភេទប្រុសឣាយុ២៣ឆ្នាំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន (ស្លាប់)។

ឣ្នកបើកបរគោយន្តឈ្មោះ ហុកម៉ៅ ភេទប្រុស ឣាយុ៣១ឆ្នាំនៅភូមិ ប្តៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ (របួសធ្ងន់) ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យនិងចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រងចាំដំណោះស្រាយគ្នាជាក្រោយ។

សមត្ថកិច្ចបានបន្តថា! ករណីគ្រោះថ្នាក់ចរាចរណ៏នេះគឺបង្កឡើងដោយអ្នកបើកបរ រថយន្តស្រវឹង បើកលឿនខ្វះការប្រុងប្រយ័ត្ន។ ចំនែកអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សត្រូវបានបញ្ជូនខ្នួន ចាត់វិធានការបន្ត តាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង