ក្រុមបាល់ទាត់ PSVR .FTវាលរេញ បានក្លាយជាជើងឯក

ព្រះសីហនុ៖ ការប្រកួតបាល់ទាត់យុវជនស្រុកព្រៃនប់ ពានរង្វាន់ឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃ11មិនា2018នេះ ក្នុងនោះ ក្រុមបាល់ទាត់ PSVR .FTវាលរេញ បានក្លាយជាជើងឯកដោយទទួលបានពានមួយ ថវិកា1.500.000រៀលព្រមទាំងសម្ភារៈមួយចំនួនទៀត។ក្រុមបាល់ទាត់ដែលចូលលរួមប្រកួតសរុបចំនួន19ក្រុម ដែលបានប្រកួតអស់រយៈពេលជាង3ខែកន្លងមក នៅទីលានបាល់ទាត់សាលាវិទ្យាលយ័ហ៊ុនសែនវាលរេញ ស្រុកព្រៃនប់ ក្នុងនោះក្រុមដែលមិនទទួលបានជយ័លាភី ក៍ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តតាមលំដាប់លេខរៀងផងដែរ។ ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍លើកទឹកចិត្តអោយយុវជនលេងកីឡាអោយបានច្រើនថែមទៀត ដើម្បីសុខភាព ចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងចូលរួមបំផុសចលនាគោរពច្បាប់ចរាចរណ៍៕
លេខ១ =​ ១.៥០០​.០០០ , លេខ២ =​ ១.០០០.០០០ ៛​ ,លេខ៣ =៨០០.០០០ ៛,លេខ៤ =៦០០.០០០ ៛​ ព្រមទាំង១៥ក្រុមទៀតដែលអត់បានចំណាត់ថ្នាក់​ នឹងទទួលបាន មួយក្រុម ៣០០.០០០ រ រួមទាំងសម្ភារ:កីឡាមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង