ពេល​នេះ​កម្លាំង​ជំនាញកំ​ពុង​ប្រ​មូល​ភ​ស្តុតា​​ងដែល​ជ​នល្មើ​ស ​​ដែល​​វាយប៉ុ​នប៉​ងសម្លា​ប់ និង​​បំ​ផ្លាញ​រថ​យន្តបុ​រស​​មាក់​ ដែ​លបុ​ករះមក​អនុ​វត្ត​តា​មនី​តិ​វិធី​

ភ្នំពេញ៖​ ពេលនេះ​កំ​លាំ​​ង​​ជំ​នាញ​កំ​ពុ​​​​ង​ ពិ​​និ​ត្យ​​មើ​​ល​វី​ដេ​អូ​ ​​ដែ​​ល​​​ថ​ត​បា​​នពី​កា​រវា​យ​ បំ​ផ្លា​ញរ​​ថ​យ​​ន្ត​ និងប​ង្កហឹ​​ង្សា​​លើអ្ន​​ក​បើ​កប​រ ​ដោ​យគ្រាន់​តែលឺ​​ ស្រែ​កត​ៗ​គ្នា​ពី​ ពី​ការ​បង្ក​គ្រោះ​ថ្នា​ក់ចរា​ចរ បានធ្វើឲ្យមហាជនជាច្រើន​នាំ​​ព្រួ​ត​គ្នាប្រើ​អំ​​​​ពើ​​​ហឹ​​​ង្សា​​ទៅ​​លើ​​ភាគី​​​រ​ថ​យ​ន្ត​ ​​ធ្វើ​​ឱ្យរ​បួ​ស​​ស្ទើរ​ស្លា​​ប់ ជនរ​ង​គ្រោះ​ជា​អ្នក​​បើ​​ក​រថ​យន្ត ​ត្រូវ​បាន​គេ​ស្គាល់​ថា ​លោ​ក​សាស្ត្រា​ចារ្យ​ប​ណ្ឌិ​ត​ ​ស៊ុយ​ ​សារ៉េ​ត​ ​​។

កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ម៉ាក Gac GSS Super ពាក់ស្លាកលេខ ភ្នំពេញ ២AP ៩៧១៩ បើកបរដោយបុរស់ម្នាក់​មិ​នស្គា​ល់​ ​​ត្រូវ​បាន​សា​ក្សី​អះ​អា​ង​ថា បា​នបើ​ក​បុករះ​តា​មផ្លូ​វពី​ម្តុំទួល​សង្កែ ខ​ណ្ឌ​ទួលសង្កែ​ បើក​រត់​គេចរហូ​តដ​ល់ម្តុំ​ពេ​ទ្យលោក​សង្ឃ ​​ខណ្ឌទួ​លគោ​ក ។​

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុនេះបានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិត២០០គ្រឿង តាមទាន់នៅទីនោះ ហើយក៏បង្កជាអំពើហឹង្សាវាយ កម្ទេចរថយន្ត និងអ្នកបើកបរ ស្ទើរស្លាប់ ហើយក្រោយមកត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ជួយអន្តរាគមន៍ទាន់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងលក្ខណៈរងរបួសជាទំងន់ ៕

អត្ថបទដែលជាប់ទាក់ទង