តាចា​ស់ម្នាក់​ដើ​​រ​ឆ្ល​ងផ្លូវ​ ​​ត្រូវរថ​យ​ន្ត​​សាំ​​យ៉ុ​ង​​បើក​​​បុ​ក រួ​ច​​ប​ន្ថែ​​ម​​​​ល្បឿ​​ន​បើ​​​ក​​ទៅ​​មុ​​ខបន្តក៍​​បា​ន​​បើទ្វា​រ​ថ​យន្ត​​រត់​​​បាត់ស្រ​មោ​ល​ បន្ស​​ល់ទុ​ក​តែរ​ថ​​យ​ន្ត​

ខេត្តកណ្តាល៖ គ្រោះថ្នា​ក់ចរាចរណ៍​មួយ​បាន​កើតឡើ​ងរវាង​រថ​យន្ត​សាំយ៉ុ​ងបើ​កបុកអ្ន​កថ្មើ​រជើ​ង​ ប​ណ្តាល​អោ​យតា​ចា​ស់ម្នា​ក់ បា​នស្លា​ប់ភ្លាមៗ​នៅ​នឹ​​ងក​ន្លែ​ងកើ​ត​ហេ​តុ​ ហេតុ​កា​រណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបា​នកើត​ឡើង​នៅ​
ថ្ងៃ​ច័​ន្ទ ១១​រោច ខែ​ផ​ល្គុន​ ឆ្នាំ​រកា​ ​នព្វស័​ក ព​.ស២៥៦​១ ត្រូវនិ​ងថ្ងៃ​ទី១​២ ខែ​មីនា​ ឆ្នាំ២០​១៨​វេលា​ម៉ោង​០៥និ​ង០​០នាទី ​ចំណុច​ផ្លូវជាតិលេ​ខ២១ ភូ​មិស្វាយ​តានី ឃុំព្រែ​កគយ ​ស្រុក​ស្អាង ខេ​ត្ត​កណ្ដាល ។​

បើតាមសាក្សីបានប្រាប់អោយដឹងថា៖មានរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេភ្នំពេញ2S-5164 (អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន) ធ្វើដំណើរ ក្នុងទិសដៅពីជើងមកត្បង លុះមកដល់ចំណុចកើតហេតុក៏បានបុកលោកតាម្នាក់ឈ្មោះ សិត សារ៉េត ហៅទូច ភេទប្រុស អាយុ៦៨ឆ្នាំមុខរបរៈកសិករ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពង់ដើរឆ្លងថ្នល់ពីកើតមកលិចដល់ចិញ្ចើមថ្នល់ខាងលិច ក៏ត្រូវរថយន្តបុកបណ្ដាលដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានបើករថយន្តគេចខ្លួនដល់គល់ស្ពានលេខ១៣ ភូមិស្វាយតានី ក៏ទុករថយន្តចោលរួចគេចខ្លួនបាត់តែម្ដង បច្ចុប្បន្នៈរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។

ចំណែកសាកសពបានប្រគល់ជូនក្រុមកគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណៃខ្មែរ ករណីនេះបង្កឡើងដោយអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕កញ្ចក់ ទិព្វ

អត្ថបទដែលជាប់ទាក់ទង