ប៉ូលិស​បញ្ជា​ក់​ពី​​លទ្ធផ​ល​ប​ឋ​ម​​នៃ​​គ្រោះថ្នាក់​​ចរាចរ​ណ៍​ដែ​ល​ព​លរដ្ឋ​​ព្រួត​វា​យ​បណ្ឌិ​ត​ម្នា​ក់​ស្ទើរ​​ស្លាប់​​​

ភ្នំពេញ​៖​ នា​យកា​រិយាល័យ​ស្តី​ទី​​​​នៃ​​ន​គ​រ​បាល​ចរា​ចរ​ណ៍​ផ្លូវ​គោ​ក​រាជ​ធានី​​ភ្នំពេញ​ ​លោក​​វរសេនី​យ៍ឯក​ ​សែ​ម​ គ​ន្ធា​ និ​យាយ​​នៅ​ថ្ងៃ​ទី​​១២​​ ​ខែ​មី​នា​ ថា​​​ ​ករណី​គ្រោះ​ថ្នាក់​​ចរាច​រណ៍​រហូ​តឈានដល់​ការប្រើ​​ហិង្សាវា​យ​តៃ​កុង​រថយន្ដ​ជា​​ប​ណ្ឌិត​​នៃ​​សាក​លវិទ្យា​ល័យ​មួយ​​ស្ទើរ​​ស្លា​ប់នោះ​ ​គឺ ផ្តើ​មចេ​ញពី​ក្រុម​អ្នកជិះ​ដេញតា​ម​ ខណៈ​​​ដែល​ម្ចា​ស់រថ​យន្ត​ មិនបា​​នបើ​ក​បុក​​នរ​ណា​​​ម្នាក់​ទេ​ តាំ​ង​ពីទួល​ស​ង្កែ​ ខណ្ឌ​ឬស្សី​កែវ​ ​។ នគរបា​លកំពុង​រកសាក្សី​បំ​ភ្លឺ​ប​ន្ថែម​​ ​ជុំ​វិញ​​ករណី​​នេះ​ ។​

លោក​សែម​ គន្ធា​ បញ្ជាក់ថា ដំបូងឡើយ មានបុរសម្នាក់​បើកបរម៉ូតូមិនចាំម៉ាក ក្នុងស្ថានភាពស្រវឹងបើកមកក្បែររថយន្តនេះ​ រួចក៏ទ្រេតបណ្តាល​ឱ្យ​ដួលទៅលើរថយន្ត ។ ភ្លាម​នោះ​រថយន្តមិនបានឈប់ឡើយ ជាហេតុធ្វើ​ឱ្យ​អ្នកដំណើរ និងពលរដ្ឋ គិតថារថយន្តនេះ​បើកបុក ក៏ជិះដេញតាមពីក្រោយជាច្រើនគ្នា ធ្វើ​ឱ្យ​ម្ចាស់រថយន្តមានការភ័យក៏បើករត់គេច រហូតបុកម៉ូតូមួយគ្រឿងរងរបួសបុរសម្នាក់​ស្រាល ហើយក៏បន្តបើករត់គេចដល់ផ្លូវលេខ១៦០ ខណ្ឌទួលគោក ក៏ត្រូវពលរដ្ឋ និងក្រុមអ្នកជិះដេញតាមព្រួតវាយស្ទើរស្លាប់តែម្តងទៅ ។

បច្ចុប្បន្ន​ម្ចាស់​រថយន្ត​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យវៀតណាម ដោយឡែកនគរបាលជំនាញ កំពុងសាកសួរ​នាំបន្ត ដោយមិនទាន់ចោទប្រកាន់​នរណា​ខុស ឬត្រូវឡើយ ។ ប៉ុន្តែអ្វីជាការសោកស្តាយ គឺមិនគួរណាឡើយពលរដ្ឋ សម្រេចជ្រើសយកវិធីនេះ មកដោះស្រាយបញ្ហាសោះ៕

អត្ថបទដែលជាប់ទាក់ទង