Taeyang បានចូលបម្រើការងារកងទ័ពរបស់គាត់នៅថ្ងៃនេះហើយ​ (វីដេអូ)

Taeyang គឺជាសមាជិក BIGBANG បានចាកចេញដំណើរដើម្បីចាប់ផ្តើមការបម្រើការងារយោធារបស់គាត់! នៅថ្ងៃទី 12 ខែមីនាវេលាម៉ោង 1 និង 45 នាទីរសៀល (ម៉ោង​នៅ​ប្រទេស​កូរ៉េ)។ គាត់បានចូលទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកងពលធំទី 6 នៃកងពលថ្មើរជើង។

មុនពេលចូលគាត់បាននិយាយលាក្រុមបុគ្គលិករបស់ក្រុមហ៊ុន YG ហើយថែមទាំងបានស្វាគមន៍អ្នកគាំទ្រដែលកំពុងរង់ចាំជូនដំណើរនិងនិយាយភាសាផ្សេងសម្រាប់អ្នកគាំទ្រមិនមែនកូរ៉េ។ បន្ទាប់មក Taeyang បានឈរនៅពីមុខសារពត៌មានហើយបាននិយាយថា “ខ្ញុំនឹងត្រលប់មកវិញ” ជាមួយនឹងការអោនក្បាល់ដល់ដីដើម្បីគោរពលាដល់អ្នកគ្រាំទ្រដែលមកជូនដំណើរគាត់ទាំងអស់គ្នាផងដែរ។ មុនពេលចូលបម្រើការងាររបស់គាត់ Taeyang បានបង្ហោះនៅលើ Instagram របស់គាត់ដើម្បីលាអ្នកគាំទ្រជាមួយនឹងសារ “ខ្ញុំនឹងវិលត្រឡប់មកវិញ “។
បទចម្រៀងថ្មីរបស់ Big Bang ដែលមានចំណងជើងថា “Flower Road” នឹងត្រូវចេញផ្សាយនៅម៉ោង 6 ល្ងាច។ បន្ទាប់ពីនេះនៅថ្ងៃទី 13 ខែមីនា Daesung នឹងចូលបម្រើការងារជាកងទ័ពរបស់គាត់ដែរ៕

អត្ថបទដែលជាប់ទាក់ទង